កីឡាជាតិ
ជាតិ
ក្រុមកីឡា​ការិនី U15 កម្ពុជា​ចាញ់​សិង្ហ​បុរី ២-១ នា​ជំនួប​បើកឆាក​ពូ​ល B នៃ​ពានរង្វាន់ AFF
09, May 2019 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ បាន​រង​បរាជ័យ ២-១ ដោយសារ​ក្រុមកីឡា​ការិនី​ U15 ជម្រើសជាតិ​សិង្ហ​បុរី នា​ការប្រកួត​ពូ​ល B នៃ​ពានរង្វាន់ AFF U15 Girls’ Championship 2019 នៅ​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែឧសភា នេះ​។​



​កីឡាការិនី ជ្រឿ​ង សុខ​ឃៀង បា​នរក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​កម្ពុជា តាមរយៈ​ការទា​ត់បាល់​បញ្ចូល​ទី​នៅ​នាទី​៦៩​។ តែ​៤​នាទី​ក្រោយមក សិង្ហ​បុរី តាម​ស្មើ​វិញ ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Nadia Mohammed Nuraffendi​។ ឈានដល់​នាទី​៨១ Danelle Tan Li Em បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ​សម្រាប់​សិង្ហ​បុរី ក្នុង​លទ្ធផល ២-១​។​

​រីឯ​ជំនួប​មួយគូ​ទៀត​នៅក្នុង​ពូ​ល B នេះ ឡាវ​ឈ្នះ​ម៉ាឡេស៊ី ៤-០​។​

​សម្រាប់​ព្រឹត្តិការណ៍ AFF នេះ U15 នារី​កម្ពុជា​ធ្លាប់បាន​លេខ​៤​កាលពី​ឆ្នាំ​២០១៧ នា​ការប្រកួត​នៅ​វៀងចន្ទន៍ ដោយនៅ​វគ្គ​ជម្រុះ បានឈ្នះ​សិង្ហ​បុរី ២-១ ។ នៅ​ថ្ងៃទី​១១ ខែឧសភា កម្ពុជា​ត្រូវ​ជួប​ម៉ាឡេស៊ី មុន​សិង្ហ​បុរី ប៉ះ​ថៃ​។​

​ជម្រើស​កម្ពុជា​៖ ភឺន ស្រី​លាភ (​អ្នកចាំទី​), ឌឿ​ន ស្រីណាត​, ហ៊ីម កញ្ញា​,  ម៉ូ​វ ច​ន្ធី​, សែម ម៉ា​លីន (​អាង លីន​ដា​), សំ​រ៉ិ​ត និមល (​ប្រធាន​ក្រុម​), ស៊ុយ រស្មី​, សំ​រ៉ិ​ត ស្រី​ម៉ុ​ច​, ឃឿ​ម ដា​លី​, ជ្រឿ​ង សុខ​ឃៀង​, សេម គា​នី​៕


Tag:
 AFF U15 Girls
  បាល់ទាត់នារី
© រក្សាសិទ្ធិដោយ thmeythmey.com