ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ប្រកាស​តែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ​
10, May 2019 , 9:55 am        
រូបភាព
លោក អ៊ុំ រាត្រី (ស្តាំ) ចូល​កាន់តំណែងជាអភិបាល​ខេត្ត​បន្ទាយមានជ័យ​ជំនួស​លោក សួន បវរ (ឆ្វេង) ជាផ្លូវការនៅថ្ងៃទី១០ ខែឧសភា
លោក អ៊ុំ រាត្រី (ស្តាំ) ចូល​កាន់តំណែងជាអភិបាល​ខេត្ត​បន្ទាយមានជ័យ​ជំនួស​លោក សួន បវរ (ឆ្វេង) ជាផ្លូវការនៅថ្ងៃទី១០ ខែឧសភា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រកាស​តែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ នៅ​ព្រឹក​ថ្ងៃទី​១០ ឧសភា​នេះ​។ លោក សួន បវរ ត្រូវ​ផ្ទេរ​ទៅ​បំពេញភារកិច្ច​នៅ​ក្រសួងមហាផ្ទៃ តាម​សំណើ​របស់​រដ្ឋាភិបាល ដែល​ស្នើ​ទៅ​ព្រះមហាក្សត្រ​។​

 
​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​តំណែង​នេះ សម្ដេច ស ខេង បានបញ្ជាក់​បន្ថែមថា ការបំពេញ​កិច្ចការងារ​របស់លោក សួន បវរ ជា​អភិបាលខេត្ត​បន្ទាយ​កន្លងមក គឺ​បាន​ប្រឹងប្រែង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​បានល្អ និង​ទាញ​សមិទ្ធផល​ជាច្រើន​ជូន​ជាតិ​។ ប៉ុន្តែ​ដោយសារ​ការចាំបាច់​រប​ស់​រដ្ឋាភិបាល​នោះ ទើប​តម្រូវ​ឲ្យ​លោក សួន បវរ ទៅ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​។ បើតាម​សម្ដេច ស ខេង លោក សួន បវរ នៅមាន​ឱកាស​បន្ត​បំពេញការងារ​បម្រើ​ពលរដ្ឋ​បន្ថែមទៀត ។​
 
​អម​ជាមួយគ្នានេះ​សម្ដេច ស ខេង បាន​វាយតម្លៃ​លើ​ការ​ខំប្រឹងប្រែង​ធ្វើ​ការងារ​របស់លោក អ៊ុំ រាត្រី ដែល​ឡើងកាន់​តួនាទី​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​នេះ​ផងដែរ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយថា គុណសម្បត្តិ លោក អ៊ុំ រាត្រី នោះ គឺ​បាន​អភិវឌ្ឍន៍ និង​ដោះស្រាយ​បញ្ហា​មូលដ្ឋាន ដែល​ផ្ដល់​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ បើតាម​សម្ដេច ស ខេង លោក អ៊ុំ រាត្រី បាន​ឆ្លងកាត់​ពី​តួនាទី​មន្ត្រី​សាលាខេត្ត ឡើងមក​អភិបាលក្រុង ហើយ​អភិបាលរង​ខេត្ត និង​ឡើងជា​អភិបាលខេត្ត​នៅពេលនេះ​។​
​លោក គឹ​ង វណ្ណៈ ដែលមាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ  ទើប​ទទួលបាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ត្រូវ​ចូលកាន់​តំណែង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ ជំនួស​តំណែង​លោក អ៊ុំ រាត្រី​។​
 
 

Tag:
 ​ស ខេង​
  អ៊ុំ រាត្រី
  សួន បវរ​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com