ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ក្រសួង​សេដ្ឋកិច្ច​ប្រាប់​៦​ចំណុច មុន​សម្រេចចិត្ត​ទិញ​ដីឡូត៍ ឬ​ផ្ទះ​
10, May 2019 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រាប់​លក្ខខណ្ឌ​៦​ចំណុច ដល់​អ្នក​ដែលមាន​បំណង​ទិញ​ដីឡូត៍ ឬ​លំនៅឋាន ដើម្បី​ជៀសវាង​ពី​ហានិភ័យ​ដែល​បង្កឡើង​ដោយ​ជនខិលខូច​។ 

 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃទី​៣​ឧសភា ចំណុច​ទាំង​៦​មុខ​សម្រេច ទិញ​ដីឡូត៍​មាន​៖
 
១. ឈ្មោះ​ម្ចាស់​អចលនទ្រព្យ ក្នុង​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​តើ​ជា​ដី​អភិវឌ្ឍ​គម្រោង​ពុះ​ដី​ឡ​ត៍ល​ក់ ឬ​ជា​របស់​អ្នកផ្សេង​) ២. វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​មាន​ជាប់​បន្ទុក​ឬ​អត់ ៣. លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ ឬ​អង្គភាព​មាន​សមត្ថកិច្ច មានចែង​នៅក្នុង​ប្រកា​សលេខ​០៨៧​ដ​.​ន​.​ស ប្រក​/​នក​.​ចុះ​ថ្ងៃទី​១១​ឧសភា ឆ្នាំ​២០១៨ ស្តីពី​ការអភិវឌ្ឍ​ដី​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ៤. ឯកសារ​បង់ពន្ធ​អចលនវត្ថុ ៥. បណ្ណ​បំបែក​ក្បាលដី និង​៦. ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់​-​ទិញ​។​
​ដោយឡែក ៦​ចំណុច​សម្រាប់​ទិញ​លំនៅឋាន វិញ​មាន​៖
 
១. លិខិតអនុញ្ញាត​សាងសង់ ចេញ​ដោយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់  ឬ​សាលា​រាជធានី​-​ខេត្ត​។ ២. វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ មាន​ជា​បន្ទុក​ឬ​អត់​។ ៣. អាជ្ញា​បណ្ណ​អភិវឌ្ឍ​លំនៅឋាន ចេញពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ៤. ឯកសារ​បង់ពន្ធ​អចលនវត្ថុ ៥. បណ្ណ​បំបែក​ក្បាលដី និង​៦. ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់​-​ទិញ​។​
 
​សម្រាប់​ទំនាក់​ទ​នង​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​លេខ​ទូរ​សព្ទ ០១២ ៣៩៣ ៧២៧ និង ០៩៨ ៩៩៤ ៣៤៤ ឬ​តាម​បណ្តាញ​សង្គម​ដែលមាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕ 

Tag:
 អចលនទ្រព្យ​
  ដី​
  ផ្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com