កីឡាជាតិ
ជាតិ
សៀមរាប​ប៉ះ​កោះកុង ខណៈ​ត្បូងឃ្មុំ​ជួប​រតនគិរី នៅ​វគ្គ​១/២​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​
11, May 2019 , 8:59 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត បាន​ចាប់ឆ្នោត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ធ្វើឡើង​តែមួយ​ជើង​ប៉ុណ្ណោះ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩​។

 
​តាម​ការចាប់​ឆ្នោត​រប​ស់​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) កាលពី​ថ្ងៃ​សុក្រ​នេះ ក្រុម​សៀមរាប​ត្រូវ ស្វាគមន៍​ភ្ញៀវ​កោះកុង ខណៈ​ម្ចាស់ផ្ទះ​ត្បូងឃ្មុំ ត្រូវ​តទល់​ជាមួយ​រតនគិរី សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។​


 
​មុន​ឡើងមក​កាន់​វគ្គ​នេះ ក្រុម​ទាំង​៤ បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្នុងនោះ​ក្រុម​សៀមរាប យកឈ្នះ​ក្រុម​កែប ដោយ​បាល់​កាត់សេចក្តី ៥-៤ ក្រោយ​ក្រុម​ទាំងពីរ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។ រីឯ​ក្រុម​ត្បូងឃ្មុំ យកឈ្នះ​ព្រៃវែង ២-០ ខណៈ​កោះកុង ស៊ី​កំពត ១-០ និង​រតនគិរី យកឈ្នះ​ម្ចាស់ផ្ទះ​កំពង់ធំ ៣-២៕   



Tag:
 Hun Sen Cup 2019
  សៀមរាប​
  កោះកុង​
  ត្បូងឃ្មុំ​
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com