ជាតិ
ក្រសួងការពារជាតិ ច្រានចោលព័ត៌មានដែលថាកម្ពុជា អនុញ្ញាតឲ្យចិនដាក់មូលដ្ឋានទ័ពនៅខេត្តកោះកុង លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ( រូបភាពពីក្រសួងការពារជាតិ)
× លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈទព័រហ្វេស៊បុករបស់ខ្លួនបានច្រានចោលព័ត៌មានដែលថា កម្ពុជា អនុញ្ញាតឲ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅខេត្តកោះកុង ដែលចុះផ្សាយដោយគេហទំព័រ War on The Rocks។
ក្រៅតែបដិសេធ អ្នកនាំពាក្យរូបនេះ បានចាត់ទុកការចុះផ្សាយនេះថាជាការលាបពណ៌ ដែលធ្វើឱ្យពិភពលោកមានការភាន់ច្រឡំចំពោះប្រទេសកម្ពុជា និងជាការរំខានដល់ការអភិវឌ្ឍរបស់ប្រទេស។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទង លោក ឈុំ សុជាតិ ដើម្បីពន្យល់បន្ថែមពីករណីឡើយ កាលពីល្ងាចថ្ងៃអាទិត្យ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិម្នាក់ទៀត គឺលោក អ៊ុន សុវណ្ណ មិនអាចផ្តល់ការអត្ថាធិប្បាយ ដោយថាលោកកំពុងមានជំងឺ៕
Tag:
ក្រសួងការពារជាតិ
មូលដ្ឋានទ័ព
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com