ជាតិ
សង្គមជាតិ
ស្ថានទូតចិន គាំទ្រឲ្យចាប់ចិនជាង១០នាក់ ដែលព្រមានបង្កអសន្តិសុខនៅព្រះសីហនុ
13, May 2019 , 9:50 am        
រូបភាព
ជំនួបរវាងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន នាពេលកន្លងមក
ជំនួបរវាងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន នាពេលកន្លងមក
ស្ថានទូតចិនប្រចាំកម្ពុជា បានជំរុញឲ្យអាជ្ញាធរកម្ពុជា តាមជនជាតិចិនជាង១០នាក់ ដែលសង្ស័យថាជនសង្គមងងឹត។ ពួកគេ ប្រកាសតាមវីដេអូឃ្លីបថា ពួកគេ អាចធ្វើឲ្យខេត្តព្រះសីហនុ មានសន្តិសុខក៏បាន ធ្វើឲ្យមានភាពវឹកវរក៏បាន។



បន្ទាប់ពីគរបាលខេត្តព្រះសីហនុ និងកម្លាំងពាក់ព័ន្ធ បានស្វែងរកចាប់ជនជាតិចិនមួយក្រុម ក្រោយពួកគេបានបង្ហោះវីដេអូលើបណ្តាញសង្គម ព្រមានបង្កភាពវឹកវរក្នុងខេត្តព្រះសីហនុ ស្ថានទូតចិនប្រចាំកម្ពុជា ក៏ជំរុញឲ្យអាជ្ញាធរកម្ពុជា-ចិន រួមគ្នាបើកការស៊ើបអង្កេតលើបញ្ហានេះ។

ស្ថានទូតចិន បានសរសេរសារលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«ស្ថានទូតចិនប្រចាំកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចចិន និងកម្ពុជា ដើម្បីបើកការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាមួយនេះ។ យើង ជឿជាក់ថា ការពិតនៃបញ្ហានេះ នឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ»។

ស្ថានទូតចិន បានបកប្រែខ្លឹមសារនៅក្នុងវីដេអូដែលជនជាតិចិនទាំងនោះព្រមាន បែបនេះ៖«ពួកគេ មកពីខេត្តឆុងឆីង ហើយនិយាយថា ៣ឆ្នាំក្រោយ ពួកគេ ចង់ឲ្យកំពង់សោមវឹកវរ គឺវឹកវរ ចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាពនោះ»៕

Tag:
 ស្ថានទូតចិន
  អាជ្ញាធរកម្ពុជា
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com