ជាតិ
រថយន្ត
Mercedes ម៉ូ​ឌែ​ល V-Class ជា​រថយន្ត​ដែល​ល្អ​ប៉ផុត​សម្រាប់​អ្នកជំនួញ និង​អ្នក​ដែលមាន​សមាជិកគ្រួសារ​ច្រើន​
13, May 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រថយន្ត Mercedes-Benz ម៉ូ​ឌែ​ល V-Class បានទទួល​ការពេញនិយម​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន​របស់​ក្រុមហ៊ុន ស្តារ អូ​តូ ជាពិសេស​នោះ​គឺ​ប្រភេទ​រថយន្ត​នេះ មាន​ភាព​សាក​សម​ខ្លាំង ជាមួយ​អ្នកជំនួញ និង​លោកអ្នក​ដែលមាន​សមាជិកគ្រួសារ​ច្រើន​។  ជា​ប្រភេទ​រថយន្ត​ដែលមាន​ទូលាយ និង​មាន​កៅអីអង្គុយ​ដល់​ទៅ​៧ និង​មាន​តុ​ចំ​កណ្តាល​ដែល​អាច​បត់ ឬ​រុញ​ទៅមុខ​ទៅក្រោយ​ហើយ​លោកអ្នក​អាច​ទទួលទាន​អាហារ ធ្វើការ​បាន​ដោយ​រីករាយ​។ Mercedes-Benz ម៉ូ​ឌែ​ល V-Class នឹងធ្វើ​ដំណើរ​ជិត​ឆ្ងាយ​របស់ខ្លួន​ជាមួយ​ក្រុមគ្រួសារ កាន់តែ​សន្សំសំចៃ បង្កើន​ភាពស្និទ្ធស្នាល ព្រោះ​លោកអ្នក​មិនចាំបាច់​ជិះ​រថយន្ត​ផ្សេង​ពីគ្នា​ទៀតឡើយ​។ លើសពីនេះ V-Class ក៏បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ផងដែរ​។​

 
​សូម​ទស្សនា​រូបរាង​ដ៏​ប្រណិត និង​ស៊ីវីល័យ​របស់ Mercedes ម៉ូ​ឌែ​ល V-Class ឆ្នាំ​២០១៩​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ​៖ 
 
 
V-Class ឆ្នាំ​២០១៩ ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.2 កម្លាំង​ម៉ាស៊ីន 2143cc មាន​កម្លាំង​ខ្លាំង ប្រើប្រាស់​ម៉ា​ស៊ូ​ត​តិច ត្រឹមតែ​៦​លីត្រ ក្នុង​ចម្ងាយ​១០០​គីឡូម៉ែត្រ និង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​។ អ្វីដែល​កាន់​ពិសេស​នោះ គឺ V-Class នៃ​ត្រកូល​រថយន្ត​ទំនើប Mercedes មួយ​នេះ អាច​ប្រើប្រាស់​បាន​ទាំង​ក្នុង​ក្រុង និង​នៅក្រៅ​ក្រុង​។​


 
V-Class ជា​ប្រភេទ​រថយន្ត​ពិសេស​មាន​កៅអីអង្គុយ​ចំនួន​៧ មាន​ផាសុកភាព ធ្វើ​ពី​ស្បែក​សុទ្ធ និង​ចែកចេញជា​៣​ជួរ គឺ​ផ្នែក​តៃកុង ផ្នែក​មនុស្ស​សំខាន់​ពីរ​នាក់ និង​ផ្នែក​សមាជិក ព្រមទាំង​មាន​តុ​នៅ​ចំ​កណ្តាល​អាច​បត់ ឬ​រុញ​ទៅមុខ​ទៅក្រោយ​បាន សម្រាប់​ពិសា​អាហារ ធ្វើការ ឬ​ប្រជុំ​កិច្ចការជំនួញ​តូចធំ​ជាដើម ប្រកប​ភាពងាយស្រួល​បំផុត​។ 
 
​វា​មាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដូចជា​ភ្លើងពណ៌​ពេលយប់​ដ៏​ស្រស់ស្អាត បាស់​សំឡេង​ប៊ូ​ម៉ា​ស្ទ័​រ​ចាក់​ភ្លេង​ពីរោះ​រណ្តំ ម៉ាស៊ីនត្រជាក់​មុខក្រោយ​អូ​តូ កញ្ចក់​ខ្មៅ​ក្រិ​ប​បើក​បិទមុខ​ក្រោយ​អូ​តូ និង មាន​ទ្វារ​អូ​តូ​ពីរ​ឆ្វេង​ស្តាំ​។​


 
V-Class បំពាក់​មកជា​មួយ​នូវ​ភ្លើង LED វៃឆ្លាត ភ្លឺ​ច្បាស់ និង​ចាំង​បាន​ឆ្ងាយ ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​ចាំង​មុខ​អ្នកបើកបរ ដែល​បើក​បញ្ច្រាស់ទិស​នោះឡើយ​។ លើសពីនេះទៅទៀត ចង្កៀង​អំ ពូ​ល​រេ​ចុះឡើង​តាម​ចង្កូត មុខ​កាច​រឹងមាំ បោះពួយ​ទៅមុខ​ទំ​លុះ​គ្រប់​ឧ​ប​ស័គ្គ មាន​៧​លេខ កម្លាំង​សេះ​ខ្លាំង មាន​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត កាំ​មេ​រា​៣៦០ ដែល​អាច​បាន​មួយ​ជុំ​ឡាន ព្រមទាំង​សម្រួល​ដល់​ការចូល​ចត​បាន​ងាយស្រួល​ផងដែរ​។  យ៉ាន់​កង់​ប្រភេទ AMG១៩ អ៊ី​ញ កាំ​ស្រស់ស្អាត កញ្ចក់​ក្តោប​អូ​តូ គូថ​ក្រោយ​បើក​បិទ​អូ​តូ មាន​សិន​ស័​រ​ការពារ​បើក​បិទ​មិន​គាប​មនុស្ស កន្លែង​គូថ​ក្រោយ​ទូលាយ ដាក់​ឥ​វ៉ាន់ ឬ​វ៉ាលិស​បាន​ច្រើន​។​ល​។​
 
​កុំ​ភ្លេច V-Class​ឆ្នាំ​២០១៩ AMG Line, Full Options! ទិញ​ថ្ងៃនេះ​ភ្លាម​! ទទួលបាន​តម្លៃ​ពិសេស​ភ្លែត​។ សូម​រួសរាន់​ឡើង​!!! ទូរស័ព្ទ​ឥឡូវនេះ​ភ្លាម ដើម្បី​សួរ​ព័ត៌មាន​បន្ថែម 017 231 488 និង 023 231 488៕


 

Tag:
 Mercedes
  V-Class
 ​រថយន្ត​
 ​យានយន្ត​
 ​ស្តារ​អូ​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com