ជាតិ
សង្គមជាតិ
ស្លាក​ហាង​ចិន​យីហោ «​សាច់មាន់​លោក​» (Mr. Chicken) ត្រូវ​អាជ្ញាធរ​រុះរើ​
15, May 2019 , 4:12 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
​អាជ្ញាធរ​បាន​ចុះ​រុះរើ​ស្លាក​យីហោ​ភោជនីយដ្ឋាន​ចិន​មួយ ដែលមាន​ឈ្មោះ «​សាច់មាន់​លោក​» ដោយសារ​តែ​ការសរសេរ​មិន​ត្រឹមត្រូវ និង​ពិបាក​ស្តាប់ កាលពី​ថ្ងៃទី​១៤ ឧសភា​។ អាជ្ញាធរ​បាន​ណែនាំ​ដល់​ម្ចាស់​ហាង ឲ្យ​យល់​ពី​ច្បាប់​ពាណិជ្ជ​នាម មុននឹង​លើក​ស្លាក​យីហោ​។​

 
​លោក វ៉េង សុធី រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​និយាយថា ក្រៅពី​ប្រើប្រាស់​អក្ខរាវិរុទ្ធ ឬ​ពាក្យពេចន៍​មិន​ត្រឹមត្រូវ​ហើយ ម្ចាស់​ភោជនីយដ្ឋាន​នេះ​ក៏​មិនបាន​សុំច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ផងដែរ​។ 
 
​លោក​បាន​និយាយថា​៖ «​ក្រៅពី​សំណេរ​ពិបាក​ស្តាប់ ភោជនីយដ្ឋាន​ចិន​នេះ ពុំបាន​សុំច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម ពី​ក្រសួងពាណិជ្ជកម្ម និង​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ ខណៈដែល​កម្ពុជា​យើង គឺជា​ប្រទេស​នីតិរដ្ឋ ហើយ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​លើ​ការពង្រឹង​អនុវត្ត​ច្បាប់ ដើម្បី​ធានាបាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​»​។​
 
​ក្រោយពី​ចុះ​ត្រួតពិនិត្យ​ហើយ លោក​ក៏បាន​ធ្វើការ​ណែនាំ និង​ពន្យល់​ម្ចាស់​ហាង​ជន​ជាតិចិន​រូបនេះ អំពី​ច្បាប់​អាជីវកម្ម ពាណិជ្ជ​នាម និង​នីតិវិធី​ក្នុងការ​ស្នើសុំ​នាម​ករ​ណ៍​ផ្លូវការ សម្រាប់​បើក​អាជីវកម្ម ឬ ក្រុមហ៊ុន ក្នុងប្រទេស​កម្ពុជា ៕
 

Tag:
 ចិន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com