អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនយោបាយ​ម្នាក់​ផ្សាយពាណិជ្ជកម្ម​ខ្លួន​លើ Pornhub ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ជា​យុវជន​
16, May 2019 , 9:29 am        
រូបភាព
ដោយ: ធីតា
​លោក Joachim B. Olsen ជា​បេក្ខជន​ដែល​ត្រូវ​ប្រជែង​កៅអី​សភា​ពី​គណបក្ស​សម្ព័ន្ធ​សេរី សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ដា​ណឺ​ម៉ាក​នា​ថ្ងៃទី​៥ ខែមិថុនា ខាងមុខ​។ ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ដែលជា​យុវជន អតីត​មេដាយប្រាក់​អូឡាំពិក​ផ្នែក​កីឡា​ចោលដុំដែក​រូបនេះ បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​លើ​គេហទំព័រ​អាសអាភាស Pornhub​។​

 
«​បាទ​! ពិតណាស់ គឺ​ខ្ញុំ​នៅក្នុង​វិ​ប​សាយ Pornhub»​។ លោក Joachim B. Olsen បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយ​ឡូហ្គោ​គណបក្ស​ដើម្បី​ទាក់ទាញ​យុវជន​ឲ្យ​បោះឆ្នោត​ឲ្យ​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។​
 
​វ័យ​៤១​ឆ្នាំ លោក Olsen ជា​អតីត​កីឡាករ​ចោលដុំដែក​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ដែល​ធ្លាប់​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន​ចន្លោះ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០៨ ក្នុងនោះ​មាន​មេដាយប្រាក់​អូឡាំពិក​ឆ្នាំ​២០០៤​។ លោក​បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​នៃ​គណបក្ស​សម្ព័ន្ធ​សេរី កាលពី​ឆ្នាំ​២០១១ ក្រោយ​បញ្ចប់​អាជីព​កីឡា​បាន​៣​ឆ្នាំ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន DR Nyheder អ្នកនយោបាយ​រូបនេះ ការផ្សព្វផ្សាយ​បែប​ប្រពៃណី ឬ​ដាក់​រូប​តាម​ដើមឈើ និង​ទីសាធារណៈ លែងមាន​សក្តានុពល​ទៀតហើយ​។ លោក​បាន​បញ្ជាក់ថា​៖ «​អ្នក​ត្រូវ​ទៅដល់​គ្រប់​ទីកន្លែង ដូច្នេះ​យើង​គិតថា ការផ្សព្វផ្សាយ​នៅលើ Pornub អាច​ជោគជ័យ​។ ពាក់កណ្តាល​នៃ​ការប្រើប្រាស់​អ៊ី​ន​ធ័​រ​ណិ​ត​ផ្តោតលើ​រឿង​អាសអាភាស យើង​ដឹង​ពី​ទីកន្លែង​ដែល​អ្នកបោះឆ្នោត​ចូល​មើល និយាយ​រួម​គឺ​វ៉ិ​ប​សាយ​អាស​អាស៊ី​»​។​
 
​លោក Olsen បាន​បន្ថែមថា មនុស្ស​មួយចំនួន​ពិតជា​មិន​សប្បាយចិត្ត ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ គ្រប់​ទង្វើ​ទាំងអស់​សុទ្ធតែ​មិនអាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​បានឡើយ​។ «​អ្នក​ដែល​ស្គាល់​ខ្ញុំ សុទ្ធតែ​ដឹងថា ខ្ញុំ​ជា​មនុស្ស​ម៉ត់ចត់​ម្នាក់ ប៉ុន្តែ​ខ្ញុំ​ក៏មាន​រឿង​ត្រូវ​លេងសើច​ផងដែរ​។ ខ្ញុំ​គិតថា នេះ​នឹង​ផ្តល់​សំណើច​ជាមិនខាន​»​។ លោក​បាន​អះអាង​យ៉ាង​ដូច្នេះ​៕
 

Tag:
 Pornhub
  ដា​ណឺ​ម៉ាក​
© រក្សាសិទ្ធិដោយ thmeythmey.com