ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ហេតុអ្វីទឹកត្នោត និងស្ករត្នោតកំពង់ស្ពឺ មានរសជាតិឆ្ងាញ់ជាងគេ?
× ភ្នំពេញ៖ ដើមត្នោតក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមហ៊ុនខ្មែរ Confirel ប៉ាន់ស្មានថាមានប្រមាណជា ៣លានដើម។ ក្នុងចំណោមដើមត្នោត៣លានដើមនេះ ដើមត្នោតនៅខេត្តកំពង់ស្ពឺ តែក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ដែលមានលក្ខណៈពិសេស អាចផលិតទឹកត្នោតនិងស្ករត្នោត មានរសជាតិឆ្ងាញ់ជាងគេ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានពន្យល់ពីលក្ខណៈពិសេសនោះ ទៅតាមសណ្ឋានដីយ៉ាងដូច្នេះ៖ «នៅតំបន់នេះ ដីខាងក្រោមដើមត្នោតមានដីខ្សាច់ជម្រៅ៨តឹក ហើយនៅក្រោមដីខ្សាច់នោះ ជាដីគ្រួសដែលអាចច្រោះទឹកបាន ទើបធ្វើឲ្យស្ករត្នោតមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺដូចតទៅ៖
ស្ករត្នោតកំពង់ស្ពឺ បានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិ តាមរយៈរសជាតិ និងគុណភាពរបស់វា។ ជាមួយគ្នានេះ កាលពីដើមខែមេសា ឆ្នាំ២០១៩ ស្ករត្នោតកំពង់ស្ពឺ ទទួលបានការចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រពីសហភាពអឺរ៉ុប ដែលការទទួលស្គាល់នេះ បានជួយផ្សព្វផ្សាយផលិតផលស្ករត្នោតកំពង់ស្ពឺ ឲ្យកាន់តែល្បី និងមានតម្លៃខ្ពស់៕
Tag:
ស្ករត្នោតកំពង់ស្ពឺ
ទឹកត្នោត
កំពង់ស្ពឺ
Confirel
© រក្សាសិទ្ធិដោយ thmeythmey.com