សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
អគ្គនាយក​ក្រុមហ៊ុន ERA៖ វិស័យ​ខុន​ដូ​ក្នុងប្រទេស​កម្ពុជា​មាន​ទី​ផ្សារ​ល្អ​
17, May 2019 , 2:35 pm        
រូបភាព
​ភ្នំពេញ​៖ វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​កំពុងមាន​សន្ទុះ​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តាមរយៈ​គម្រោង​វិនិយោគ​ជាច្រើន ដែល​បាន​លេច​រូបរាង​ឡើង​នៅលើ​ទីផ្សារ​។ នេះ​បង្ហាញ​ពី​សញ្ញា​រឹងមាំ​នៃ​វិស័យ​មួយ​នេះ​។ ក្រៅពី​វិស័យ​ដីធ្លី ក្នុងនោះ​វិស័យ​លំនៅដ្ឋាន​បែប​ខុន​ដូ ក៏​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​អតិថិជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់ លោក ខន គង្គា អគ្គនាយក​របស់​ក្រុមហ៊ុន ERA CAMBODIA​។
 
​លោក ខន គង្គា អគ្គនាយក​របស់​ក្រុមហ៊ុន ERA CAMBODIA បាន​ព្យាករ​ថា វិស័យ​ខុន​ដូ​ក្នុងប្រទេស​កម្ពុជា​នៅតែ​បន្ត​ល្អប្រសើរ សម្រាប់​រយៈពេល ៥ ទៅ ១០ ឆ្នាំ​ខាងមុខ ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​យល់ដឹង​កាន់តែច្បាស់​ពី​ការ​រស់​បែប​ទំនើប ជាមួយនឹង​កំណើន​នៃ​ជនបរទេស​ដែល​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ បើតាម​លោក ខន គង្គារ នា​ដើមឆ្នាំ​២០១៩​នេះ កំណើន​នៃ​ការទិញ​ខុន​ដូ​មានការ​កើនឡើង ក្នុងនោះ​មាន​ទាំង​អតិថិជន​ក្នុងស្រុក និង​បរទេស​។ នេះ​បើតាម​របាយការណ៍​ក្រុម​ហ៊​ន ERA ។​


 
​លោក​បាន​បន្ថែមថា កត្តា​ដែល​ធ្វើ​ឲ្យ​អចលនទ្រព្យ​បន្ត​ស្ថិតក្នុង​ស្ថាន​ភាពល្អ និង​មាន​សក្កា​នុព​ល​នា​ថ្ងៃ​អនាគត ព្រោះ​តម្លៃ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​នៅ​ទាប​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ។​ដូច្នេះ​វិស័យនេះ​នៅតែមាន​ឱកាស និង​គ្មាន​ហានិភ័យ​ច្រើន​នោះទេ​។ 
 
​អ្នកជំនាញ​អចលនទ្រព្យ​រូបនេះ បាន​និយាយថា​៖« ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុងស្រុក​ខ្មែរ​យើង មិន​ដូចនឹង​ការវិនិយោគ​នៃ​ប្រទេស​ក្នុង​តំបន់​នោះទេ យើង​មាន​វិនិយោគិន​មកពី​គ្រប់​បណ្ដា​ប្រទេស ដូចជា មកពី​អាមេរិក ចិន ហុងកុង កូរ៉េ ។​អ៊ីចឹង​យើង​មាន​អ្នកវិនិយោគ​គ្រប់​តំបន់​ទាំងអស់ ដូច្នេះ​ចំពោះ​ហានិភ័យ​មាន​តិចតួច​បំផុត ដែល​អាច​គ្រប់គ្រង​បាន​»​។ 


 
​ក្នុង​ពិធី​បើក​សម្ភោ​ធ​ដាក់លក់​ជា​ផ្លូវការ​នៃ​គម្រោង​ខុន​ដូ​ទី​ពីរ URBAN VILLAGE PHASE II របស់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ក្រោយ​ទទួលបាន​ជោគជ័យ​លើ​គម្រោង​ទី​១​នោះ លោក Ben Li នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Village បាន​និយាយថា គម្រោង URBAN VILLAGE PHASE II មាន​ទំហំ​វិនិយោគ​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​។  
 
​លោក​បន្តថា URBAN VILLAGE PHASE II គឺមាន​លក្ខណៈ​ប្រណិត ផាសុខភាព ហើយ​គម្រោង​នេះ​បាន​ផ្តោតលើ​គុណភាព​ជាមួយនឹង​តម្លៃ​សមរម្យ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​មហាវិថី​សម្ដេច​ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​៕ 
 
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com