ជាតិ
ការប្រើ​ឧស្ម័ន​សម្រាប់​យានយន្ត នៅតែ​មិនសូវ​ពេញនិយម​នៅ​កម្ពុជា​
18, May 2019 , 9:59 am        
រូបភាព
​កំពង់ចាម​៖ លោក ហ៊ីម វិចិត្រ និង​ភរិយា​បាន​ជួល​ទីតាំង​មួយ​នៅក្នុង​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដើម្បី​លក់​សាំង ម៉ា​ស៊ូ​ត និង​ឧស្ម័ន (​ហ្គាស​)​។ ខុសពី​ក្នុងប្រទេស​ថៃ ថ្វីដ្បិតតែ​ឧស្ម័ន​មានតម្លៃ​ថោក​ជាង​ប្រេងសាំង និង​ម៉ា​ស៊ូ​ត ហើយ​បំពុលបរិស្ថាន​តិចជាង​សាំង និង​ម៉ា​ស៊ូ​ត​ក៏ដោយ អ្នកប្រើប្រាស់​យានយន្ត​នៅ​កម្ពុជា ពុំ​សូវ​ពេញនិយម​ប្រើប្រាស់​ឧស្ម័ន​ឡើយ ដោយ​ហេតុផល​គ្រោះថ្នាក់​។ ទោះ​មាន​អ្នកប្រើប្រាស់​ឧស្ម័ន​តិច​ក៏ដោយ តែ​លោក ហ៊ីម វិចិត្រ នៅតែ​ដាក់លក់​ឧស្ម័ន​នៅក្នុង​តំបន់​រស់នៅ​របស់លោក សម្រាប់​អ្នកដំណើរ​មកពី​ឆ្ងាយ​។ ប៉ុន្តែ​ដោយសារតែ​កំណើន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ម៉ូត​កង់​បី (​ដែល​ប្រើ​ឧស្ម័ន​) អ្នកលក់​ឧស្ម័ន​ដូច​លោក វិចិត្រ ទទួលបាន​អតិថិជន​ច្រើន​ល្មម​ដែរ​។​

 
​យើង​ស្តាប់​កិច្ច​សម្ភាស​របស់​នាយ យ៉ាន ខាងក្រោម​នេះ​



 
 
 
 

Tag:
 ហ្គាស ឧស្ម័ន​
  ​យ៉ាន​តាម​ដងផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com