ជាតិ
ខេត្តរតនគិរី​រៀបចំ​ពិធី​អបអរ​ជ័យលាភី​លេខ​៣​អក្សរសិល្ប៍​ទូទាំងប្រទេស និង​សិស្ស​ពូកែ​ផ្សេងទៀត​
18, May 2019 , 7:59 pm        
រូបភាព
​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី កាលពី​ថ្ងៃទី​១៧ ខែឧសភា បានរៀបចំ​ពិធី​អបអរសាទរ និង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​សម្រាប់​សិស្ស​ពូកែ​របស់ខ្លួន ដែល​ក្នុងនោះ​មាន យុវ​សិស្ស ម៉េង គឹម​ឡៃ ដែល​ជាប់​លេខ​៣​អក្សរសិល្ប៍​ខ្មែរ​ទូទាំងប្រទេស និង​យុវជន​៥​រូប​ទៀត​ដែល​បាន​ទៅ​ចូលរួម​ប្រឡង​សិស្ស​ពូកែ បើទោះបីជា​ពួកគេ​មិន​ទទួលបាន​ចំណាត់ថ្នាក់​ក៏ដោយ​។​

 
អត្ថបទទាក់ទង
 
 
​ពិធី​អបអរសាទរ ផ្តើម​ដោយ​ក្បួន​ដង្ហែ​នៅតាម​ផ្លូវ​ក្នុង​ខេត្ត​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត កញ្ញា ម៉េង គឹម​ឡៃ សិស្ស​វិទ្យាល័យ​ហ៊ុន សែន ភូមិ​ថ្មី ដែល​បាន​លើកមុខ​មាត់​ខេត្ត តាមរយៈ​ការ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣​លើ​ការប្រឡង​សិស្ស​ពូកែ​មុខវិជ្ជា​អក្សរសិល្ប៍​ខ្មែរ ថ្នាក់​ទី​១២​នោះ ទទួលបាន​ម៉ូតូ​១​គ្រឿង កំ​ព្យូ​ទ័​រ​មួយ និង​ថវិកា​មួយចំនួន​។​


 រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តរតនគិរី
 
​ក្រៅពីនេះ គ្រូ​ប្រចាំ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ និង​សិស្ស​៥​រូប​ទៀត​ដែល​បាន​ទៅ​ចូលរួម​ប្រឡង​សិស្ស​ពូកែ​នៅ​ខេត្តសៀមរាប នា​សម័យ​ប្រឡង​២២ មេសា ឆ្នាំ​២០១៩ ក៏​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ផងដែរ​។​


 
​អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ ម៉េង គឹម​ឡៃ និង​សិស្ស​៥​រូប​ទៀត ទទួលបាន​ការលើកទឹកចិត្ត​ពី​មជ្ឈមណ្ឌល​គ្រូ​យើង តាមរយៈ​ការផ្តល់​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​ទៅកាន់​ប្រទេស​សិង្ហ​បុរី​៕






 

Tag:
 ​រតនគិរី​
  សិស្ស​ពូកែ​
  អក្ស​សិល្ប៍​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com