អន្តរជាតិ
អាគារ​កប់​ខ្ពស់កប់ពពក​៖ Burj Khalifa​នៅ​ឌូ​បៃ លេខ​១ ខណៈ​ចិន និង​ម៉ាឡេស៊ី មាន​ចំនួន​ច្រើនជាងគេ​
18, May 2019 , 7:29 pm        
រូបភាព
ដោយ: ធីតា
​រយៈពេល​ជិត​កន្លះ​សតវត្សរ៍​ពោលគឺ​ចន្លោះ​ពី​ឆ្នាំ​១៩៣១ ដល់​ឆ្នាំ​១៩៧២ Empire State Building នៅ​ក្រុង​ញ៉ូ​វយ​ក បាន​ក្លាយជា​អាគារ​ដែល​ខ្ពស់​ជាងគេ​លើ​លោក​ដោយមាន​កម្ពស់​៤៤៣​ម៉ែត្រ​។ បច្ចុប្បន្ន បើតាម​ទិន្នន័យ Skyscraper Center អាគារ​នេះ មិន​ស្ថិត​ក្នុងចំណោម​អាគារ​កប់​ពពក​ទៀតឡើយ ពោលគឺ​ធ្លាក់​ទៅដល់​លេខ​៤៦​ឯណោះ​។​

 
​បច្ចុប្បន្ន អាគារ Burj Khalifa នៅក្នុង​ឌូ​បៃ រក្សា​តំណែង​ជា​អាគារ​កប់​ពពក​ដែល​ខ្ពស់​ជាងគេ​លើ​លោក​ដោយមាន​កម្ពស់​៨២៨​ម៉ែត្រ និង​មាន​១៦៣​ជាន់​។ ក្រៅពីនេះ ចិន និង​ម៉ាឡេស៊ី ជា​ប្រទេស​ដែលមាន​អាគារ​ខ្ពស់​ជាងគេ​។​
 
​ខាងក្រោម​នេះ ជា​អាគារ​កប់​ពពក​ទាំង​២១​លើ​លោក​៖
១. អគារ Burj Khalifa ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (​កម្ពស់​៨២៨ ម៉ែត្រ ១៦៣​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១០)



២. ប៉ម Tour Shanghai ក្រុង​សៀង​ហៃ ប្រទេស​ចិន (​កម្ពស់​៦៣២ ម៉ែត្រ ១២៨​ជាន់ ចាប់ដំណើរការ​: ២០១៥)
៣. Makkah Clock Royal Tower ក្រុង Mecca ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (​កម្ពស់​៦០១ ម៉ែត្រ ១២០​ជាន់​ចាប់ដំណើរការ​ឆ្នាំ​២០១២)
៤. Ping An International Finance Centre ឬ Ping An IFC នៅ​ក្រុង Shenzhen ប្រទេស​ចិន (​កម្ពស់ ៦០០ ម៉ែត្រ ១១៥​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១៧)
៥. China 117 tower ឬ Goldin Finance 117 ក្រុង Tianjin ប្រទេស​ចិន (​កម្ពស់​៥៩៦,៥ ម៉ែត្រ ១២៨​ជាន់ គ្រោង​ដំណើរការ​ឆ្នាំ​២០២០)
៦. Lotte Super Tower 123 ឬ Lotte World Tower ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង (​កម្ពស់​៥៥៤ ម៉ែត្រ ១២៣​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១៧)



៧. One World Trade Center ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក (​កម្ពស់​៥៤១​ម៉ែត្រ ៩៤​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១៤)
៨ (​ស្ទួន​). មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ CTF ឬ​អតីត​មជ្ឈមណ្ឌល Centre Chow Tai Fuk នៅ​ខេត្ត Ghuangzhou ប្រទេស​ចិន (​កម្ពស់​៥៣០​ម៉ែត្រ ១១១​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១៦)
៨ (​ស្ទួន​). Tianjin Chow Tai Fook Binhai Center ឬ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ Tianjin CTF Finance Centre នៅ​ក្រុង Tianjin ប្រទេស​ចិន (​កម្ពស់​៥៣០ ម៉ែត្រ ៩៧​ជាន់ គ្រោង​ដំណើរ​នៅ​ឆ្នាំ​២០១៩​នេះ​)
១០.CITIC Tower នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន (​កម្ពស់​៥២៧ ម៉ែត្រ ១០៩​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១៨)
១១.TAIPEI 101 នៅ​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ (​កម្ពស់​៥០៨ ម៉ែត្រ ១០១​ជាន់ ចាប់ដំណើរការ​ឆ្នាំ ២០០៤)



១២.​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​សៀង​ហៃ នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន (​កម្ពស់​៤៩២ ម៉ែត្រ​១០១​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០០៨)
១៣. មជ្ឈមណ្ឌល International Commerce Centre (ICC) ក្រុង​ហុងកុង ប្រទេស​ចិន (​កម្ពស់​៤៨៤ ម៉ែត្រ ១០៨​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១០)
១៤.​មជ្ឈមណ្ឌល Wuhan Greenland Center នៅ​ខេត្ត Wuhan ប្រទេស​ចិន (​កម្ពស់​៤៧២ ម៉ែត្រ ៩៦​ជាន់ មិនទាន់​បញ្ជាក់​ឆ្នាំ​ដំណើរការ​)
១៥.Lakhta Center នៅ​ក្រុង St. Petersburg ប្រទេស​រុស្ស៊ី (​កម្ពស់​៤៦២ ម៉ែត្រ​, ៨៧​ជាន់​, គ្រោង​ដំណើរការ​នៅ​ឆ្នាំ​២០១៩​នេះ​)
១៦.Landmark 81 នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម (​កម្ពស់​៤៦១ ម៉ែត្រ ៨១​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១៨)



១៧ (​ស្ទួន​) . Changsha IFS Tower T1 នៅ​ក្រុង Changsha ប្រទេស​ចិន (​កម្ពស់​៤៥២ ម៉ែត្រ ៩៤​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១៨)
១៧ (​ស្ទួន​) . TRX Signature Tower (The Exchange 106) នៅ​ក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី (​កម្ពស់​៤៥២ ម៉ែត្រ ៩៧​ជាន់​, គ្រោង​ដំណើរការ​នៅ​ឆ្នាំ ២០១៩ នេះ​)
១៧ (​ស្ទួន​) . អាគារ​ភ្លោះ​ប៉េ​ត្រូ​ណាស់ (Petronas Twin Tower) នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី (​កម្ពស់​៤៥២ ម៉ែត្រ ៨៨​ជាន់ ចាប់ដំណើរការ​ឆ្នាំ​១៩៩៨)



២០ (​ស្ទួន​) . Suzhou IFS ឬ Suzhou Supertower នៅ​ខេត្ត Suzhou ប្រទេស​ចិន (​កម្ពស់​៤៥០ ម៉ែត្រ ៩៨​ជាន់ គ្រោង​ចាប់ដំណើរការ​ឆ្នាំ ២០១៩)
២០ (​ស្ទួន​) . Zifeng Tower ឬ Greenland Center-Zifeng Tower នៅ​ខេត្ត​ណាន​ជី​ង ប្រទេស​ចិន (​កម្ពស់​៤៥០ ម៉ែត្រ ៦៦​ជាន់ ចាប់ដំណើរការ​ឆ្នាំ​២០១០) ៕
 

Tag:
 អាគារ​ខ្ពស់កប់ពពក
© រក្សាសិទ្ធិដោយ thmeythmey.com