កីឡាអន្តរជាតិ
អន្តរជាតិ
លោក Massimiliano Allegri ចាក​ចេញពី Juventus ពេល​ចប់​រដូវ​កាល​
18, May 2019 , 8:29 pm        
រូបភាព
ដោយ: រួបរួម
​គ្រូបង្វឹក​អ៊ីតាលី លោក Massimiliano Allegri បានប្រកាស​ពី​ការចាកចេញ​ពី​ក្លិប Juventus នៅក្រោយ​ចប់​រដូវ​កាល បន្ទាប់ពី​លោក​បាន​ជោគជ័យ​ដ៏​ធំធេង​ជាមួយ​សេះបង្កង់ នា​រយៈពេល​៥​រដូវ​កាល​កន្លងមក​។​

 
​វ័យ​៥១​ឆ្នាំ លោក Allegri  បាន​ដឹកនាំ Juventus តាំងពី​ឆ្នាំ​២០១៤​មក ដោយ​ឈ្នះ​ជើងឯក Serie A របស់​អ៊ីតាលី ទាំង​៥​រដូវ​កាល​។ ក្លិប​ដែលមាន​រហស្សនាម​ថា សេះបង្កង់ បានបញ្ជាក់​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា អ្នកចាត់ការ​ទូទៅ​អ៊ីតាលី​រូបនេះ នឹង​មិនមាន​វត្តមាន​ឡើយ​សម្រាប់​រដូវ​កាល​២០១៩-២០២០​។​
 
​លោក Allegri កាលពី​រដូវ​កាល​មុន បាន​ទិញយក Cristiano Ronaldo ពី Real Madrid ក្នុងតម្លៃ​១១៥​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ក្រៅពី​ឈ្នះ Serie A ក្លិប Juventus បាន​ត្រឹម​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Champions League និង Coppa Italia ។​


 
​លោក Allegri នៅសល់​២​ប្រកួត​នៅក្នុង​ដៃ ដោយ​នាំ Juventus ទទួល Atalanta នា​ថ្ងៃអាទិត្យ មុន​បិទ​រដូវ​កាល​នៅ​ទឹកដី Sampdoria នា​ថ្ងៃទី​២៦ ខែឧសភា​។​
 
​ក្រៅពី​ឈ្នះ​ពាន Serie A ៥​លើក Coppa Italia ៤​លើក Suppercoppa Italina ២​លើក និង​រង​ជើងឯក Champions League ២​លើក​ជាមួយ Juventus លោក Allegri ធ្លាប់មាន​ប្រវត្តិ​នាំ Sassuolo លើក​ពាន Serie C1 ១​លើក និង​នាំ AC Milan ឈ្នះ Serie A និង Suppercoppa Italiana ១​លើក​ផងដែរ​។​
 
​ក្រៅពីនេះ លោក​បាន​ជាប់​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​ក្របខណ្ឌ Serie A ចំនួន​៤​លើក ហើយក៏​ធ្លាប់បាន​ចំណាត់ថ្នាក់​លេខ​បី ក្នុង​ពាន The Best FIFA Men’s Coach កាលពី​ឆ្នាំ​២០១៧​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com