អន្តរជាតិ
រុស្ស៊ី៖ រស់នៅជាង៧០ឆ្នាំ ទើបដឹងថាលំនៅដ្ឋានខ្លួនសង់លើគ្រាប់បែកត្បាល់ដ៏ធំ
× គ្រួសារមួយដែលរស់នៅក្នុង Saint Petersburg ប្រទេសរុស្ស៊ី កាលពីថ្មីៗកន្លងមកនេះ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគាត់ទើបដឹងថា ក្រោមអគារនៃលំនៅដ្ឋានរបស់ខ្លួនមានគ្រាប់បែកត្បាល់ដ៏ធំមួយ។ ក្រុមគ្រួសាររបស់ពួកគាត់រស់នៅលើទីតាំងនោះអស់រយៈពេលប្រមាណ៧០ឆ្នាំហើយ។
ថ្លែងប្រាប់សារព័ត៌មាន AFP លោក Alexandra Sokolova មន្ត្រីរដ្ឋបាលប្រចាំស្រុក Petrogradski បានអះអាងថា ពលរដ្ឋរបស់ខ្លួន ប្រទះឃើញគ្រាប់បែបត្បាល់នោះ នៅពេលដែលពួកគេជីកកកាយ និងរុះរើផ្ទះដើម្បីជួសជុល។
គ្រាប់បែកនោះ ត្រូវបានអ្នកជំនាញអះអាងថា មានវត្តមានតាំងពីក្រុង Saint Petersburg ឬអតីតលេនីនក្រាដ ក្រោមសហភាពសូវៀត ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពណាស៊ីចន្លោះពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៤។
អ្នកភូមិត្រូវបានជម្លៀសចេញអស់ជាច្រើនម៉ោង នៅពេលកងកម្លាំងជំនាញនាំគ្នា យកគ្រាប់បែកត្បាល់នោះ ចេញពីទីតាំងការដ្ឋានរបស់គ្រួសារដែលបានរកឃើញ។
Siege of Leningrad ដែលបច្ចុប្បន្នក្លាយជាក្រុង Saint Petersburg គឺជាអតីតទីតាំងឈរជើងដ៏ធំរបស់កងទ័ពណាស៊ី កាលពីសម័យសង្គ្រាមលោកលើកទីពីរ។ មនុស្សយ៉ាងហោចណាស់៨០ម៉ឺននាក់ បានស្លាប់ដោយសារតែការបំផ្លោងគ្រាប់បែក និងការអត់ឃ្លាន៕
Tag:
សង្គ្រាមលោកលើកទីពីរ
© រក្សាសិទ្ធិដោយ thmeythmey.com