ខ្មែរក្រហម
ជាតិ
២០ ឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាថ្ងៃឈប់សម្រាកសាធារណៈ រូបភាពឯកសារស្តីពីការរំលឹកទិវាចងចាំនៅជើងឯក ដែលកន្លងមកគេហៅថា ទិវាចងកំហឹង
× ២០ ឧសភា ត្រូវបានរដ្ឋាភិបាល ដាក់បញ្ចូលក្នុងថ្ងៃបុណ្យជាតិជាផ្លូវការ ក្រោមឈ្មោះថា «ទិវាជាតិនៃការចងចាំ»។ នេះបើតាមអនុក្រឹត្យចុះកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក ហើយក៏ត្រូវជាថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
ការកំណត់យកថ្ងៃ«ទិវាជាតិនៃការចងចាំ» ជាថ្ងៃបុណ្យជាតិនេះ សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩។
រដ្ឋាភិបាល បានបញ្ជាក់ពីគោលបំណងយ៉ាងដូច្នេះថា៖«លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្ដារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនគ្រោះ ទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក៏ដោយ។ ប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ។ចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមរមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោឃៅ ដែលកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឲ្យកើតមានឡើងសារជាថ្មី»។
ចំណែកប្រជាពលរដ្ឋត្រូវបានផ្ដល់ឱកាសឲ្យរៀបចំតាមបែបជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន តាមគោលបំណង របស់រដ្ឋាភិបាលខាងលើនេះផងដែរ។ នេះបើតាមអនុក្រឹត្យរដ្ឋាភិបាល ចុះថ្ងៃទី១៤ កុម្ភៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com