ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែរោយ ឬឈឺកញ្ចឹងក អ្នកអាចសាកល្បងវិធីព្យាបាលដោយខ្លួនឯងទាំងនេះបាន
× នៅពេលករបស់អ្នកឈឺដោយសារតែបញ្ហានៅទ្រនាប់ឆ្អឹងកងករ រលាកសន្លាក់ មានរបួស ឬរឹងសាច់ដុំ អ្នកប្រហែលជាអាចបំបាត់ការឈឺចាប់នេះដោយខ្លួនឯងនៅផ្ទះបាន។ ខាងក្រោមនេះខ្ញុំសូមណែនាំវិធីព្យាបាលការឈឺកញ្ចឹងកដោយខ្លួនឯងមួយចំនួនដែលអ្នកអាចធ្វើបាន៖
- លេបថ្នាំបំបាត់ការឈឺចាប់ដោយមិនបាច់មានវេជ្ជបញ្ជាដូចជា Acetaminophen ឬ Ibuprofen
- អ្នកអាចស្អំទឹកកកនៅកន្លែងដែលឈឺនោះរយៈពេល ៧២ម៉ោងដំបូង បន្ទាប់មកប្តូរមកស្អំទឹកក្តៅវិញ
- ចូរសម្រាកពីការហាត់ប្រាណ និងសកម្មភាពនានាសិនរយៈពេលពីរបីថ្ងៃ
- ចូរធ្វើចលនានានាដោយយឺតៗ និងថ្នមៗ ដើម្បីជួយឲ្យសាច់ដុំនៅកញ្ចឹងកយឺតមកវិញ
- ចូរធ្វើការម៉ាស្សានៅកន្លែងដែលឈឺខ្លាំង
- ចូរគេងលើកម្រាលពូកដែលទន់ល្មមដោយមិនបាច់កើយខ្នើង ឬប្រើខ្នើយកល់តែក្រោមកបានហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com