ជាតិ
សង្គមជាតិ
អាជ្ញាធរ៖ មានពលរដ្ឋប្រមាណ៨០នាក់ នាំគ្នាទៅចាប់យកដីរដ្ឋ នៅខេត្តពោធិ៍សាត់
20, May 2019 , 12:25 pm        
រូបភាព
ពលរដ្ឋប្រមាណ៨០នាក់ បានប្រមូលផ្ដុំគ្នាបោះតង់ស្នាក់នៅបំណងចាប់យកដីរដ្ឋជាកម្មសិទ្ធិ នៅលើដីមួយកន្លែងនៅចំណុចស្គរអារក្ស ភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។



ពលរដ្ឋប្រមាណ៨០ មកពីរាជធានីភ្នំពេញ និងខេត្ត៩ទៀត រួមមាន ពោធិ៍សាត់ បាត់ដំបង ព្រៃវែង កំពង់ចាម ប៉ៃលិន កំពង់ធំ ត្បូងឃ្មុំ កណ្ដាល និងស្វាយរៀង។ នគរបាលជាតិ បញ្ជាក់ថា ពលរដ្ឋទាំងនោះ គ្មានលិខិតអនុញ្ញាត ហើយមានបំណងចាប់យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយសារចាញ់បោកមេខ្យល់។ បញ្ហានេះ បានកើតឡើង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

តាមនគរបាលជាតិ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះដោះស្រាយ ហើយណែនាំពលរដ្ឋឲ្យយល់ពីច្បាប់ ដោយមិនត្រូវចាញ់បោកការឃោសនារបស់មេខ្យល់បន្តទៀត។ បន្ទាប់មកប្រពលរដ្ឋទាំងនោះ បានព្រមព្រៀងធ្វើកិច្ចសន្យារដ្ឋបាល ហើយអភិបាលខេត្តបានផ្ដល់សម្ភារប្រើប្រាស់ រួមទាំងថវិការមួយចំនួនដល់ពួកគាត់៕

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com