រថយន្ត
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ថ្ម​សាក និង​ជួសជុល​ខ្លួនឯង​ស្វ័យប្រវត្តិ​សម្រាប់​ស្មា​ត​ហ្វូ​ន​រហូតដល់​រថយន្ត អាចមាន​ពិតប្រាកដ​
20, May 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​លោក Atsuo Yamada និង​ក្រុមការងារ​វិស្វកម្ម​នៃ​សកល​វិទ្យាល័យ​តូ​ក្យូ កំពុងតែ​អភិ​វ​ឌ្ឈ​ឧបករណ៍​ដែល​អាច​ផ្តល់​ជីវិត និង​សមត្ថភាព​ខ្ពស់​សម្រាប់​ថ្ម​សាក ចាប់តាំងពី​ទូរ​សព្ទ​ដៃ រហូតដល់​រថយន្ត​។ ការសិក្សា​ត្រូវបាន​បោះពុម្ពផ្សាយ​នៅលើ​ព្រឹត្តិ​ប​ត្ត Nature Communications​។​

 
«​អ្វីៗ​នឹង​អាច​កើតឡើង ប្រសិនបើ​ថ្ម​សាក អាច​ដំណើរ​បានជា​មួយ​សមាស​ធាតុ​គម្រូ Oxygen Redox-Layered Oxide [Na2RuO3]​។ វា​មិន​ត្រឹមតែ​អាច​សាក ឬ​មិន​សាក​ដោយ​ស្វ័យប្រវត្តិ​តែប៉ុណ្ណោះ​នោះទេ វា​ក៏​អាច​ជួសជុល​ដោយ​ខ្លួនឯង​ផងដែរ​»​។ នេះ​ជាការ​រំពឹង​របស់លោក​សាស្ត្រាចារ្យ Yamada​។​
 
​ពី​ស្មា​ត​ហ្វូ​ន ដល់​ឧបករណ៍​អេ​ឡិ​ត​ត្រូ​និក ហើយ​ដល់​ទៅ​សូម្បីតែ​រថយន្ត​ថែមទៀត​នោះ ការអភិវឌ្ឍន៍​លើ​ថាមពល​ថ្ម​សាក​ពិត​ជាមាន​សារសំខាន់​ខ្លាំង សម្រាប់​តម្រូវការ​បច្ចុប្បន្ន និង​អនាគត​។ នៅ​សម័យ​បច្ចេកវិទ្យា​នេះ ក្រុម​អ្នកស្រាវជ្រាវ អ្នកប្រើប្រាស់​ជាច្រើន​ចង់បាន​ថ្ម ឬ​អាគុយ​ដែលមាន​អនុភាព និង​សមត្ថភាព​ខ្ពស់ ។​




 
​បច្ចុប្បន្ន​ប្រភេទ​ថ្ម លី​ចូ​ម​-​អ៊ីយ៉ុង (Lithium-ion) និង​ប្រភេទ​ថ្ម​ដែលមាន​សារធាតុ​សារធាតុ​គីមី​សូ​ដ្យូ​ម អាច​ផ្ទុក​ចំនួន​ថាមពល​បាន​ច្រើន ប៉ុន្តែ​ទាំង​ថ្ម​លី​ចូ​ម និង​សូ​ដ្យូ​ម ប៉ុន្តែ​វា​នៅតែមាន​បញ្ហា​ផងដែរ ជាពិសេស​នៅពេល​ប្រើប្រាស់​លើស​ពេល​កំណត់​៕
 
​សម្រាប់​ព័ត៌មាន​លំអិត​ទាក់​ទាង​នឹង​ការសិក្សា​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Yamada សូម​ចូលទៅ​កាន់​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com