ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឲ្យ​រាងកាយ​ឆាប់​ខ្សោះ​ជាតិ​ទឹក គួរតែ​ចៀសវាង​អាហារ​ទាំងអស់នេះ​
21, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រាងកាយ​របស់​មនុស្ស​យើង​ភាគច្រើន​ផ្សំ​ឡើង​ដោយ​ជាតិ​ទឹក​។ ហេតុ​ដូច្នេះហើយ​ទើប​រាងកាយ​របស់​យើង​មិនអាច​ធ្វើការ​បានល្អ​ឡើយ​បើសិនជា​កំពុងតែ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ​។ តាមពិតទៅ អ្នកជំនាញ​និយាយថា អ្នកនឹង​ដួលសន្លប់​ជាមិនខាន​បើសិនជា​អ្នក​មិនបាន​ញ៉ាំ​ទឹកដោះ​រយៈពេល​បី​ថ្ងៃ​។



ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក​មិន​ចង់​រងគ្រោះ​ពី​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទេ យក​ល្អ​គួរតែ​ព្យាយាម​ចៀសវាង​អាហារ​ខាងក្រោម​នេះ​៖
 
​អាហារ​ប្រៃៗ​
 
​អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ច្រើន​ហើយ​ថា ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ ឬ​សូ​ដ្យូ​ម​ខ្ពស់ អាចធ្វើ​ឲ្យ​ហើម ហើយក៏​បណ្តាល​ឲ្យ​លើស​សម្ពាធ​ឈាម​ដែរ​។ ប៉ុន្តែ​ក្រៅពីនេះ ការ​ញ៉ាំ​ប្រៃ​ច្រើន​អាចធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹកបាន ដោយសារតែ​ទឹក​ចាល់​ចូលទៅក្នុង​កោសិការ និង​ធ្វើ​ឲ្យ​ហើម​រួចទៅហើយ​។ 
 
​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​
 
​តើ​អ្នកជា​មនុស្ស​ចូលចិត្ត​ញ៉ាំ​តែ​របស់​ផ្អែមៗ​មែន​ទេ​? ដូច្នេះ​អ្នក​ពិតជា​ប្រឈម​ខ្ពស់​នឹង​ការ​ខ្សោះ​ជាតិ​ទឹក​ហើយ ដោយសារតែ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ចរន្តឈាម​។ នៅពេល​រាងកាយ​ដឹងថា ក្នុង​ឈាមមាន​ជាតិ​ស្ករ​ច្រើន វា​នឹងធ្វើ​ឲ្យ​នោម​ច្រើន​ដែរ​ឬ​។ ហេតុដូច្នេះ​ហើយ​ទើប​អ្នកជំងឺ​ទឹកនោមផ្អែម​ងាយ​នឹង​នោម​ច្រើន និង​មាន​អារម្មណ៍​ស្រេកទឹក​គ្រប់ពេល​។ 
 
​អាហារ​កែឆ្នៃ​
 
​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា អាហារ​កែឆ្នៃ​គឺ​មិនល្អ​ឡើង​ចំពោះ​សុខភាព តែ​វា​ក៏​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែរ​។ នេះ​ដោយសារតែ​វា​នឹង​បង្កើន​ការ​នោម ដើម្បី​បញ្ចេញ​ជាតិគីមី​ដែលមាន​ក្នុង​អាហារ​កែឆ្នៃ​នោះ​ចេញ​។ ក្រៅពីនេះ អាហារ​កៃ​ឆ្នៃ​ភាគច្រើន​ផ្ទុក​ទៅដោយ​ជាតិ​សូ​ដ្យូ​ម និង​ស្ករ​ច្រើន​ទៀត ដូច​ករណី​ខាងលើ​អ៊ីចឹង​ដែរ​។​
 
​ប្រូតេអ៊ីន
 
​ប្រូតេអ៊ីន​គឺជា​សារធាតុ​ដ៏​សំខាន់​ក្នុងការ​បង្កើត និង​រក្សា​សាច់ដុំ​។ វា​ក៏​សំខាន់​សម្រាប់​ការផលិត​របស់​អ័រម៉ូន ព្រមទាំង​សុខភាព​ស្បែក សក់ និង​ក្រចក​ផងដែរ​ឬ​។ តើ​អ្នកមាន​ដឹង​ទេ​ថា របប​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​អាចធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ដែរ​ទេ​? នេះ​ដោយសារតែ​ប្រូតេអ៊ីន​ត្រូវការ​ទឹក​ច្រើន​ដើម្បី​ធ្វើ​ការងារ​របស់​វា​កាន់​តែមាន​ប្រសិទ្ធភាព​។ 
 
​កាហ្វេ​
 
​ជាតិ​កាហ្វេ​អ៊ី​ន​ដែលមាន​ក្នុង​កាហ្វេ​គឺជា​សារធាតុ​បញ្ចុះ​ទឹកនោម​។ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ប្រហែលជា​មិនអាច​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​បានទេ តែ​ការ​ញ៉ាំ​ច្រើន​ពែង​ក្នុង​មួយថ្ងៃ​អាចធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​បំផុត​បាន​។ 
 
​គ្រឿង​ស្រវឹង​
 
​គ្រឿង​ស្រវឹង​មិនសូវ​ខុសគ្នា​នឹង​កាហ្វេ​ឡើយ គឺមាន​សារធាតុ​បញ្ចុះ​ទឹកនោម ហើយ​ការដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក អាចធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ​។ ទោះបីជា​យ៉ាងណាក៏ដោយ យក​ល្អ​គួរតែ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទេ ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​ថែមទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com