ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​រំលាយ​ក្រួស​ក្នុង​តម្រងនោម សាក​ធ្វើ​រូបមន្ត​នេះ​ទៅ​មើល មាន​ប្រសិទ្ធភាព​ណាស់​!!!
22, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹកក្រូច​ឆ្មារ​ត្រូវបាន​គេ​ចាត់ទុកថា មាន​ជាតិ​អាស៊ីត​ពី​ធម្មជាតិ ដែល​អាច​ច្រើ​ដើម្បី​ច្រោះ​ជាតិពុល​ពី​ក្នុង​តម្រងនោម ព្រមទាំង​អាចរំលាយ​គ្រួស​ក្នុង​តម្រងនោម​បាន​ថែមទៀត​។​


 
​របៀប​ធ្វើ​៖
 
•​ ​ចូរ​យក​ផ្លែ​ក្រូចឆ្មា​ពីរ​បី​ផ្លែ រួច​ច្របាច់​យកតែ​ទឹក​របស់​វា​ប្រហែល ១២០​មី​លី​លីត្រ​
•​ ​លាយ​ទឹក ២​លីត្រ និង​ស្ករ​បន្តិច​ចូល ហើយ​កូរ​ឲ្យ​សប់​
•​ ​ចូរ​ញ៉ាំ​រូបមន្ត​ភេសជ្ជៈ​ខាងលើ​ដើម្បី​បំបាត់​គ្រួស​ក្នុង​តម្រងនោម និង​ការឈឺចាប់​របស់​វា​
•​ ​ចូរ​ញ៉ាំ​វា​មួយថ្ងៃ​ពីរដង ជា​រៀងរាល់ថ្ងៃ និង​ទៀងទាត់ ដោយ​ម្តង​ព្រឹក និង​ម្តង​ល្ងាច រហូតដល់​បាត់​ក្រួស​
 
​ចំណាំ​៖
 
​រូបមន្ត​មួយ​នេះ​គួរតែ​អាច​សាកល្បង​ចំពោះ​ករណី​ដែល​គ្រួស​តូចៗ​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជា​គ្រួស​ធំ​ពេក គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែងរក​វិធី​ព្យាបាល​ផ្សេង​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com