ពីនេះ ពីនោះ
«​តង្កៀប​» ត្រូវ​អាន​ថា តង់​កៀប ដែល​គេ​និយម​ហៅថា «​តា​កៀប​»​ឬ​«​ត្រ​វៀត​»
23, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

​បច្ចុប្បន្ន​ពលរដ្ឋ​មួយចំនួន​នៅតែ​និយម​ប្រើពាក្យ​ទៅតាម​ទម្លាប់មាត់​ដែល​ធ្លាប់តែ​ហៅ​ពី​ចាស់ៗ ឬ​ភាគច្រើន​ប្រើ​ជា​គ្រាមភាសា​តាម​តំបន់​នីមួយៗ​ខុសៗ​គ្នា​។ តាម​ការពិត​ពាក្យ​ ​«​តង្កៀប​» ត្រូវបាន​សម្តេច ជួន ណាត កំណត់​ឲ្យ​ប្រើ​ជា​ផ្លូវការ ហើយ​ត្រូវ​អាន​ថា តង់​កៀប តែ​ជាក់ស្តែង​ពលរដ្ឋ​និយម​ហៅថា «​តា​កៀប ឬ​ត្រ​វៀត​» ដែល​ពាក្យ​ទាំងនេះ​មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​។ «​តង្កៀប​» ជា​ប្រដាប់​សម្រាប់​ថ្កៀប​។ ឧទាហរណ៍​៖ របស់​នេះ​តូច​លិ្អ​ត​ពេក ទាល់​តែមាន​តង្កៀប​មក​ថ្កៀប ទើប​យកបាន​ដោយ​ស្រួល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com