ជាតិ
សង្គមជាតិ
ប្តី ដែលសម្លាប់ប្រពន្ធដោយកាំបិតផ្គាក់នៅបាណន់ ត្រូវចាប់ខ្លួន បុរសជាប្តីដែលសម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួន (រូបពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)
× លោក ប៉ែន សារីយូ អភិបាលស្រុកបាណន់ បានប្រាប់សារព័ត៌មានថ្មីៗថា បុរសជាប្តី ដែលប្រើកាំបិតផ្គាក់អាកប្រពន្ធរហូតដាច់ក្បាល ត្រូវបានសមត្ថកិច្ច ចាប់បានហើយ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅព្រឹក ថ្ងៃទី២១ ខែឧសភានេះ ក្នុងភូមិចម្ការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
បុរសជាប្តីឈ្មោះ យឿត រឿត អាយុ៣៣ឆ្នាំ ហើយប្រពន្ធ ដែលជាជនរងគ្រោះឈ្មោះ ម៉ាន់ សុភា អាយុ៣៧ឆ្នាំ។ លោក ប៉ែន សារីយូ អះអាងថា «សមត្ថកិច្ច ពុំទាន់ដឹងមូលហេតុ ដែលបុរសនោះ សម្លាប់ប្រពន្ធរបស់គាត់នោះទេ។ ឥឡូវ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យហើយ ដើម្បីស៊ើបសួរនិងចាត់វិធានការបន្តតាមច្បាប់»។
តាមអភិបាលស្រុកបាណន់ ប្តី-ប្រពន្ធទាំងពីររូបនេះ ទើបតែត្រឡប់មកពីធ្វើការប្រទេសថៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com