កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមសាកលវិទ្យាល័យមួយនៅវេលស៍ នឹងបង្ហាញខ្លួនលើកដំបូងនៅ Europa League
× ក្រុមកីឡាបាល់ទាត់និស្សិតដែលតំណាងឲ្យសាកលវិទ្យាល័យ Cardiff Met University នឹងបង្ហាញមុខលើកដំបូងក្នុងក្របខណ្ឌ UEFA Europa League រដូវកាលក្រោយ បន្ទាប់ពីឈ្នះក្នុងការប្រកួតវគ្គ play-off ដោយបាល់កាត់សេចក្តីប៉េណាល់ទី។
Cardiff Met (ឈ្មោះពេញ Cardiff Metropolitan University F.C. ) បានប្រកួតក្នុងវគ្គ play-off នៃក្របខណ្ឌកំពូលវេលស៍ Welsh Premier League ដោយទម្លាក់ Bala Town ដើម្បីបានកៅអីទៅវគ្គជម្រុះបន្តសម្រាប់ពានរង្វាន់លំដាប់ទី២អឺរ៉ុបរដូវកាលក្រោយ។ ក្រុមដែលតំណាងឲ្យក្រុមនិស្សិតបានតំឡើងខ្លួនទៅលេងក្នុងលីគកំពូលរយៈពេល៣ឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៦។
Cardiff Met និង Bala Town បានបញ្ចប់ការប្រកួតទាំងម៉ោងផ្លូវការ និងបន្ថែម១៥នាទីពីរដងក្នុងលទ្ធផល ១-១។ ក្រុមទាំងពីរត្រូវកាត់សេចក្តីដោយទាត់បាល់ប៉េណាល់ទី១១ម៉ែត្រ ដោយក្រុមតំណាងនិស្សិតបានយកឈ្នះលើគូប្រជែងក្នុងលទ្ធផល ៣-១។
ជ័យជម្នះនេះបាននាំក្រុមមួយដែលមិនមានប្រាក់បៀវត្សដល់កីឡាករ អាចបន្តទៅវគ្គជម្រុះបឋមដោយត្រូវជួបក្រុម Rangers ពីស្កុតឡែនដែលមានអ្នកចាត់ការលោក Steven Gerrard។ ប្រសិនបើឆ្លងផុតវគ្គនេះទៀត ពួកគេនឹងបន្តទៅជួប Wolves, Eintracht Frankfurt ឬ Espanyol ដើម្បីប្រជែងកៅអីទៅវគ្គចែកពូល Europa League រដូវកាលក្រោយតែម្តង៕
Tag:
បាល់ទាត់
Cardiff Met University
Europa League
© រក្សាសិទ្ធិដោយ thmeythmey.com