កីឡាជាតិ
ជាតិ
Hun Sen Cup វគ្គ​១/២​ថ្នាក់​ខេត្ត​៖ សៀមរាប ប៉ះ កោះកុង ត្បូងឃ្មុំ​តទល់​ជាមួយ​រតនគិរី
22, May 2019 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​បាន​ឈានដល់​ប្រកួត​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២២ ឧសភា​នេះ ក្រុម​សៀមរាប​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ភ្ញៀវ​កោះកុង ខណៈ​ត្បូងឃ្មុំ​តទល់​ជាមួយ​រតនគិរី​នា​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​។ ការប្រកួត​ទាំងពីរ​គូ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ កំពុងដំណើរការ​នៅ​កីឡដ្ឋាន​ទាំងពីរ​។​



​ក្រុម​នីមួយៗ​ទាមទារ​ឈ្នះ​រៀងៗ​ខ្លួន​ជាដាច់ខាត​នៅថ្ងៃនេះ ដើម្បី​ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​ការប្រកួត​ធ្វើឡើង​តែ​១​ជើង​ប៉ុណ្ណោះ​។ ដូច្នេះ​ការប្រកួត​ទាំងពីរ​គូ​នៅថ្ងៃនេះ នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង និង​ជក់ចិត្ត​បំផុត​សម្រាប់​អ្នកគាំទ្រ​។ ព្រោះ​ចង់​មិន​ចង់​កីឡាករ​ទាំងអស់​ត្រូវខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ជូន​ក្រុម​រៀងៗ​ខ្លួន​។ 




​មុន​ឡើងមក​កាន់​វគ្គ​នេះ ក្រុម​ទាំង​៤​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្នុងនោះ​ក្រុម​សៀមរាប​យកឈ្នះ​ក្រុម​កែប​ដោយ​បាល់​កាត់សេចក្តី ៥-៤ ក្រោយ​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។ រីឯ​ក្រុម​ត្បូងឃ្មុំ​យកឈ្នះ​ព្រៃវែង ២-០ ខណៈ​កោះ​កុងស៊ី​កំពត ១-០ និង​រតនគិរី​យកឈ្នះ​ម្ចាស់ផ្ទះ​កំពង់ធំ ៣-២៕  


Tag:
 Hun Sen Cup 2019
  សៀមរាប​
  កោះកុង​
  ត្បូងឃ្មុំ​
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com