ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិដំឡើង និងចែកចាយផ្តាច់មុខ ម៉ូតូម៉ាក HONDA ព្រមទាំងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅកម្ពុជា បានដាក់លក់ម៉ូតូម៉ាក Honda ZOOMER-X ស៊េរីថ្មី ជាផ្លូវការ ចាប់ពីថ្ងៃទី២២ ខែឧសភានេះ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន Honda ទាំងអស់គ្នា។
កាន់តែពិសេស ជាមួយម៉ូតូ Honda ZOOMER-X ស៊េរីថ្មី បានកែប្រែមុខមាត់ថ្មី ជាមួយនឹងការរចនាម៉ូតបែបគ្រងដែក INDUSTRAIL មានភាពរឹងមាំ និងស្រស់សង្ហា ដែលធ្វើឱ្យអ្នកពោរពេញដោយភាពរីករាយ។
លើសពីនេះ Honda ZOOMER-X ថ្មី មានជម្រើសពណ៌បែប MONOTONE COLOR ទៀតផង។
ជាមួយគ្នានេះ វាក៏នាំមកជាមួយនូវលក្ខណៈពិសេសៗជាច្រើនទៀតដូចជា៖
HEADLIGHT
រឹតតែលង់ចិត្ត ជាមួយចង្កៀងមុខបែប X-CITE STYLE ទាក់ទាញ និងផ្ដល់ពន្លឺច្បាស់ល្អ គ្រប់ស្ថានភាព នៃការបើកបរ។
UPSIDE DOWN SHOCK ABSORBER
ដើម្បីសម្រួលដល់ការធ្វើដំណើរ ប្រកបដោយភាពជឿជាក់គ្រប់ស្ថានភាពផ្លូវ ម៉ូតូ Honda ZOOMER-X បានរចនាបន្ថែមមកព្រមជាមួយបូមថ្មី បែប UPSIDE DOWN ផ្ដល់ភាពជឿជាក់ដល់អ្នកទ្វេដង។
X-METER
មិនត្រឹមតែការផ្តោតលើការរចនារូបរាងយ៉ាងស្រស់សង្ហានោះទេ ថែមទាំងមានការរចនារូបរាងកុងទ័រថ្មី របស់ម៉ូតូ Honda ZOOMER-X បែបរូបរាងជាអក្សរ X ប្លែក ស្អាតដាច់គេ។
COLOR PIPE
កាងរឹងមាំ ជាមួយពណ៌មាសថ្មី កាន់តែលេចធ្លោ និងរស់រវើក។
SEAT OPENED FROM THE SIDE WITH X-CITE FREE SPACE
ក្រៅពីការរចនាម៉ូត ពោរពេញដោយភាពទាក់ទាញ និងទាន់សម័យហើយនោះ ម៉ូតូ Honda ZOOMER-X បានរចនាកែបបើកចំហៀងកាន់តែប្លែក បែប X-CITE FREE SPACE និងមានធំទូលាយ ងាយស្រួលដាក់សម្ភារនានា។
សូមបញ្ជាក់ថា អតិថិជនទាំងអស់ អាចរកទិញម៉ូតូម៉ាក Honda ZOOMER-X ស៊េរីថ្មីនេះបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមទូរសព្ទទៅកាន់លេខ 010 922 922 ឬចូលទៅកាន់គេហទំព័រ៖ http://bit.ly/2YKal6a
តាមដានហុងដាតាមរយៈ
(អត្ថបទពាណិជ្ជកម្ម)