អត្ថបទពាណិជ្ជកម្ម
លេង​ហ្គេម​អន​ឡាញ​យ៉ាងម៉េច ទើប​មិន​ងាយ​អស់​ថ្ម​ទូរស័ព្ទ​?
22, May 2019 , 5:34 pm        
រូបភាព
ដោយ: ថ្មីៗ
ហ្គេម​អន​ឡាញ ជា​ប្រភេទ​ហ្គេម​ដែលមាន​ការគាំទ្រ​ខ្លាំង ពី​ក្រុម​យុវវ័យ​នា​សម័យថ្មី​នេះ​។ អ្នកខ្លះ លេង​ដោយ​ការប្រមូលផ្តុំ​គ្នា​ជា​ក្រុម​តូច និង​ខ្លះ​លេង​ជា​ក្រុម​ធំ ហើយ​ពេលខ្លះ​ទោះបីជា​ពួកគេ​នៅ​ឆ្ងាយ​ពីគ្នា​ក្តី ក៏​ពួកគេ នៅតែ​អាច​លេង​ហ្គេម​អន​ឡាញ ឆ្លើយឆ្លង​ជាមួយគ្នា​បាន​យ៉ាង​ងាយស្រួល ដោយសារតែ មានការ​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​អ៊ីនធឺណិត​នៅលើ​ទូរស័ព្ទដៃ ឬ​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត​នៅតាម​ផ្ទះ​។ មាន​អ្នក​ខ្លះទៀត​លេង​ហ្គេម ទាល់តែ​អស់​ថ្ម​ទូរស័ព្ទ និង​ដល់​ថ្នាក់​ដោត​ខ្សែ​សាក​ទូរស័ព្ទ​បណ្តើរ លេង​ហ្គេម​បណ្តើរ ឬ​អ្នកខ្លះ​ត្រូវ​កាន់​ដុំ Power Bank តាម​ខ្លួន​បណ្តើរ លេង​ហ្គេម​បណ្តើរ​ក៏មានដែរ​។ មូលហេតុ​នោះ គឺ​ព្រោះថា វា​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​រីករាយ និង​មិនចាំបាច់​ចេញទៅ​ខាងក្រៅ​ផ្ទះ រហូតដល់​អ្នកខ្លះ​ទៀត លេង​ដល់​ថ្នាក់​ភ្លេច​បាយ ភ្លេច​ទឹក​ក៏មានដែរ​។ ប៉ុន្តែ​ទោះជា​ជក់​លេង​ហ្គេម​យ៉ាងណាក៏ដោយ សូមកុំ​ភ្លេច​ការសិក្សា និង​ធ្វើ​ការងារ​ស្នូល​ជា​ចម្បង​ផង​។
 
​ប្រសិនបើ​មាន​បញ្ហា​ការ​សាក​ថ្ម​ទូរស័ព្ទ​ពេល​លេង​ហ្គេម​ម្តងៗ សូម​លោកអ្នក ឈប់​បារម្ភ​ទៀត​ទៅ​។ កូនពៅ​ត្រកូល F មួយរូប​ទៀត ដែលមាន​ឈ្មោះថា OPPO F11 អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។ ជំនាន់​ថ្មី​នេះ ក៏បាន​ដាក់លក់ នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​ដែរ​។​


 
OPPO F11 បាន​ភ្ជាប់​ជាមួយ​គុណសម្បត្តិ​ដែលមាន​ស្រាប់ ដោយ​ក្រុម​ផលិតករ​ទូរស័ព្ទដៃ ប្រកបដោយ​ភាព​ច្នៃប្រឌិត របស់​ក្រុមហ៊ុន OPPO នៅលើ​តួខ្លួន​របស់​វា​តែម្តង ដូចជា​កម្លាំង​ថ្ម 4020mAh ដ៏​អស្ចារ្យ ដែល​អាច​ឲ្យ​គ្នា​យើង​លេង​ហ្គេម​យ៉ាងណា ក៏​មិន​ងាយ​អស់​ថ្ម​ដែរ​។​
 
​ប្រសិនបើ​វា​ត្រូវអស់​ថ្ម​វិញ កាន់តែ​គ្មានអ្វី​គួរ​ត្រូវ​ព្រួយបារម្ភ​ទៀតហើយ ព្រោះ​វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន និង​មាន​សុវត្ថិភាព ដោយ​បច្ចេកវិទ្យា VOOC 3.0 ព្រោះ​មាន​មនុស្ស​ជាង​១០០ លាន​នាក់​ហើយ នៅលើ​សកលលោក ដែល​ពេញចិត្ត និង កំពុង​ប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា​មួយ​នេះ​។ 


 
​បន្ថែម​គុណសម្បត្តិ​មួយ​ប្រភេទ​ទៀត​របស់ OPPO F11 នោះ គឺ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ដែល​អាចជួយ​ដល់​អ្នកលេង​ហ្គេម​អន​ឡាញ​គ្រប់​ប្រភេទ កាន់តែ​ទទួលបាន​នូវ​ភាព​រីករាយ មិនមាន​ភាព​ទាក់​នៅលើ​ម៉ាស៊ីន មិន​រអាក់រអួល ហើយ​ការ​អូស​ទៅ អូស​មក មាន​ភាពរលូន​តែម្តង ដោយ​មិនចាំបាច់​ថាំ​ចិត្ត តប់ប្រមល់​ទៀតឡើយ នៅពេលដែល​លោកអ្នក​កំពុង​ជក់​លេង​ហ្គេម​ជា​ក្រុម​។​
 
​តោះ​ចាំ​អង្កាល់​ទៀត​គ្នា​យើង ណាត់គ្នា​លេង​ហ្គេម​ដាច់​យប់ នៅ​ចុង​សប្តាហ៍​ម្តង​មើល ជាមួយនឹង​កូនពៅ​ត្រកូល F គឺ OPPO F11 ទាំងអស់គ្នា ៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com