ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ជំងឺ​ក្លន ត្រូវតែ​វះកាត់​?
24, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​ធ្លាប់​បានឮ​មកហើយ​អំពី​ជំងឺ​ក្លន​។ តើ​អ្នក​បានដឹង​ទេ​ថា តើ​វា​ជា​ជំងឺ​អ្វី​?


 
​ជំងឺ​ក្លន គឺជា​ជំងឺ​ដែល​កើតឡើង​នៅពេលដែល​ជាលិកា​ទន់ៗ ដែលជា​ផ្នែក​មួយ​នៃ​ភ្នាស​ដែល​ក្រាល​នៅក្នុង​ប្រហោង​ពោះ ឬ​ជា​ផ្នែក​មួយ​នៃ​ពោះវៀន​ជ្រៀតចូល​តាមរយៈ​ចំណុច​ដែល​ខ្សោយ​នៅក្នុង​សាច់ដុំ​ពោះ​។​
 
​ជា​លទ្ធផល វា​អាចធ្វើ​ឲ្យ​ប៉ោង​ឡើង នឹង​អាចមាន​ការឈឺចាប់ ជាពិសេស​នៅពេលដែល​អ្នក​ក្អក ពត់​ខ្លួន ឬ​លើក​វត្ថុ​ធ្ងន់ៗ​។ ជំងឺ​ក្លន គឺ​មិនមាន​គ្រោះថ្នាក់​ដោយ​ជំងឺ​នេះ​ខ្លួន​វា​នោះទេ​។ វា​មិន​ធ្វើ​ឲ្យ​ល្អប្រសើរ​ជាង​មុន ឬ​ធ្ងន់​ធ្រ​ង​ជាង​មុន​ដោយ​ខ្លួន​វា​នោះទេ តែ​ទោះជា​យ៉ាងណា វា​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​បាន​។​
 
​ចំពោះ​ហេតុផល​នេះហើយ​ដែល​វេជ្ជបណ្ឌិត​របស់​អ្នក​អាច​ផ្តល់​ការណែនាំ​ការវះកាត់​ដើម្បី​ដោះស្រាយ​ជំងឺ​ក្លន​ដែលមាន​ការឈឺចាប់ ឬ​ក្លាយ​ជាធំ​ជាង​មុន​។ ការវះកាត់​ជំងឺ​ក្លន គឺជា​នីតិវិធី​វះកាត់​ដែល​ត្រូវបាន​គេ​ធ្វើ​យ៉ាងច្រើន​បំផុត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com