ជាតិ
វីដេអូ
អត្ថបទពាណិជ្ជកម្ម
KOICA កូរ៉េ នៅពីក្រោយការបង្កើតហាង«ភីសកាហ្វេ»ជួយជនជាតិដើមភាគតិច
× ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA និងក្រុមហ៊ុនទីម័រកាហ្វេ បានជួយជ្រោមជ្រែងបង្កើតហាង «ភីសកាហ្វេ» ដើម្បីជួយដល់ជនជាតិដើមភាគតិច ដែលដាំកាហ្វេសរីរាង្គនៅខេត្តមណ្ឌលគិរី។ KOICA និងក្រុមហ៊ុនទីម័រកាហ្វេ បានបញ្ជាទិញគ្រាប់កាហ្វេរបស់ជនជាតិដើមភាគតិច ពីមួយឆ្នាំទៅមួយឆ្នាំ ទៅផ្គត់ផ្គង់នៅក្រៅប្រទេស។ ជាមួយគ្នានេះ ទីភ្នាក់ងារ KOICA ក៏បានជួយបង្កើតរោងចក្រកែច្នៃកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរីផងដែរ។ លោក ជុង យុនគីល ប្រធានតំណាងការិយាល័យ KOICA ប្រចាំកម្ពុជា បញ្ជាក់ថា គម្រោង KOICA បានជួយដល់ជនជាតិដើមភាគតិច លើដំណាំកាហ្វេ រយៈពេល៤ឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដែលមានទឹកប្រាក់ជិត ៥ម៉ឺនដុល្លារ។
ហាង «Peace Coffee Cambodia» បានសម្ពោធសាខាទី១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ឧសភានេះ។ «Peace Coffee Cambodia» ជាហាង ដែលប្រើប្រាស់កាហ្វេរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី។ «Peace Coffee Cambodia» នឹងមាននៅខេត្តសៀមរាប, ត្បូងឃ្មុំ, ពោធិ៍សាត់ និងមណ្ឌលគិរី។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម ដូចតទៅ៖
(អត្ថបទពាណិជ្ជកម្ម)
Tag:
កាហ្វេ
ភីសកាហ្វេ
ជនជាតិដើមភាគតិច
KOICA
ទីម័រកាហ្វេ
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com