ជាតិ
សម្រាប់ប្រទេស «Kyrgyzstan» ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​សរសេរ «​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​»
24, May 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«Kyrgyzstan» ជា​ភាសា​អង់គ្លេស ឬ «Kirghizistan» ជា​ភាសា​បារាំង ត្រូវបាន​កំណត់​ឲ្យ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​»​។ នេះ​បើ​យោងតាម​សទ្ទានុក្រម​ឈ្មោះ​ប្រទេស​, រាជធានី​/​រដ្ឋធានី របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៣​។​



​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ជា​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ស្គាល់​ប្រទេស​នេះ ដោយសារ​តែមាន​ជំនួប​កម្មវិធី​ប្រកួត​បាល់ទាត់​ថ្នាក់​តំបន់ ឬ​ជម្រុះ​ព្រឹត្តិការណ៍​ពិភពលោក​។​

​ប្រទេស​នេះ មាន​ទីក្រុង​ដែលមាន​ឈ្មោះថា «Biskhkek» (​សំណេរ​ដូចគ្នា​ទាំង​ក្នុង​ភាសា​បារាំង និង​អង់គ្លេស​) ហើយ​ក្នុង​ភាសា​ខ្មែរ សទ្ទានុក្រម​ឈ្មោះ​ប្រទេស​, រាជធានី​/​រដ្ឋធានី បាន​តម្រូវ​ឲ្យ​សរសេរថា «​ប៊ី​ស្កេ​ក​»។

បច្ចុប្បន្ន កៀហ្ស៊ីស៊ីស្ថាន មានឈ្មោះហៅជាផ្លូវការថា Kyrgyz Republic ហើយក៏ត្រូវបានគេហៅម្យ៉ាងទៀតថា «Kirghizia»។ ក្រុម​ប្រឹក្សាភាសាជាតិភាសាខ្មែរ ក៏មិនទាន់បាន​បន្ទាន់សម័យ (Update) ទាក់ទងនឹងការហៅឈ្មោះ​ប្រទេសនេះដែរ។


​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕


Tag:
 ឈ្មោះប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com