ជាតិ
រថយន្ត
២៥ខេត្ត/រាជធានី
អភិបាលខេត្ត​ក្រចេះ​៖ ស្រឡាង​លិច ព្រោះ​រថយន្ត​ដឹក​ដី​លើស​ទម្ងន់​
23, May 2019 , 12:11 pm        
រូបភាព
​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៣​ឧសភា​នេះ មាន​ស្រឡាង​មួយ បាន​លិច នៅ​កំពង់ចម្លង​កំពង់​គរ ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​បណ្ដាលមកពី​រថ​យន្ត ដឹក​ដី​លើស​ទម្ងន់​។ នេះ​បើតាម​អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន​។

 
​លោក វ៉ា ថន ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា «​រថយន្ត​២​គ្រឿង បាន​ដឹក​ដី​លើស​ទម្ងន់ បណ្ដាល​ឲ្យ​ស្រឡាង​លិច​។ មាន​មនុស្ស​ប្រហែល​៥​នាក់ តែ​មិន​បង្ក​ឲ្យ​មាន​របួស​និង​គ្រោះថ្នាក់​ឡើយ ដោយសារ​ពួកគេ លោត​ចេញពី​ស្រឡាង​។ រថយន្ត​ដឹក​ដី​២​គ្រឿង ម៉ូតូ​១​គ្រឿង បាន​លិច​»៕

Tag:
 ក្រចេះ​
 ​ស្រឡាង
© រក្សាសិទ្ធិដោយ thmeythmey.com