អត្ថបទពាណិជ្ជកម្ម
ញុំា​ភេសជ្ជៈ​វើក​ជួយ​ប៉ូវ​កម្លាំង​ហើយ ឈ្នះ​បាន​រង្វាន់​ធំ​៤០​លាន​រៀល​ទៀត
23, May 2019 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
​អតិថិជន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) នឹកស្មាន​មិន​ដល់​ដោយ​គ្រាន់តែ​ញុំាវើក​មួយ​កំប៉ុង​ពេល​សម្រាក​ថ្ងៃត្រង់ ដើម្បី​យក​កម្លាំង​បន្តការងារ​ពេល​រសៀល​សោះ លោកអ្នក​ក៏​អាច​ក្លាយទៅជា​ម្ចាស់​រង្វាន់​ធំ ៤០​លាន​រៀល របស់​វើ តែមួយ​ប៉ព្រិចភ្នែក​។  
 
​លោកស្រី អេស សុខ​ឡេង កម្មការិនី​រោងចក្រ ក្នុង​រាជធានី​ភ្នំពេញ បាន​មានសំណាង​ឈ្នះ​រង្វាន់​ធំ ៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​។ អ្នកស្រី បាន​ឲ្យ​ដឹងថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក បាន​ជួយ​ឲ្យ​ខ្ញុំ​ស្វាង​ងងុយគេង ពេលធ្វើការ​ថ្ងៃត្រង់​។ កម្មការិនី​រូបនេះ​រៀបរាប់ថា​៖«​ពេល​ញុំ​ា​បាយ​ថ្ងៃត្រង់​រួច ខ្ញុំ​ក៏បាន​យក​វើក​មក​ផឹក គាស់​ក្រ​វ៉ិ​ល​កំប៉ុង​ហើយ ខ្ញុំ​ប្រុង​នឹង​បោះចោល​ព្រោះ​ផឹក​រាល់ដង ប៉ះចំ​តែ​ពាក្យ​អរគុណ តែ​លើក​នេះ ស្រាប់តែ​ឃើញ​៤០​លាន​រៀល លើ​ក្រ​វ៉ិ​ល​កំប៉ុង ខ្ញុំ​សប្បាយចិត្ត​មែនទែន ស្ទើ​តែ​មិន​ជឿ​ភ្នែក​ខ្លួនឯង​»​។​


 
​បើតាម​លោកស្រី អេស សុខ​ឡេង ប្រាក់រង្វាន់​៤០​លាន​រៀល​នេះ ខ្ញុំ​នឹង​ទិញ​ទំនិញ​បន្តិចបន្តួច​ដាក់លក់​ដូរ​ក្នុងផ្ទះ បន្ថែម​ពីលើ​ការងារ​ក្នុង​រោងចក្រ​របស់ខ្លួន​។​
 
​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក បន្ត​ផ្តល់រ​ង្វាន់​តូចធំ ដល់​អតិថិជន​គ្រប់​បណ្តា​ខេត្ត​ក្រុង ជា​រៀងរាល់ថ្ងៃ ដោយ​គ្រាន់តែ​ពិនិត្យមើល​ក្រ​វ៉ិ​ល​កំប៉ុង រាល់ពេល​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​។ ប្រសិនបើ​លោកអ្នក​ឈ្នះ​រង្វាន់​ធំ ពី​ក្រ​វ៉ិ​ល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក សូម​ទំនាក់ទំនង​មកកាន់​ទូរ​សព្ទ​លេខ 061/067/069 902 902 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com