ជាតិ
សម្ដេច ហ៊ុន សែន នឹង​ទៅ​ចូលរួម​សន្និបាត UN-ESCAP នៅ​ប្រទេស​ថៃ​
23, May 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​អង្គការសហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក (UN-ESCAP) នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​២៧ ឧសភា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

 
​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​ពិធី​បើក​សន្និបាត​នោះ ដោយ​ផ្តោត​សំខាន់​ទៅលើ​បទពិសោធន៍​របស់​កម្ពុ​ជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក្នុងការ​លើកកម្ពស់​ក​ម្រិ​ត​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។ បើតាម​ក្រសួងការបរទេស កិច្ចប្រជុំ​នៅ​ក្រុង​បាងកក​នេះ នឹងធ្វើ​ឡើង​ក្រោម​មូលបទ «​ការផ្តល់​សិទ្ធិអំណាច​ជូន​ប្រជាជន និង​ការធានា​នូវ​បរិ​យា​ប័ន្ន​ភាព និង​សមភាព​»​។​
 
​ជាមួយគ្នានេះ ក៏​វត្តមាន​លោក លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​សម្រាប់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ,​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផ្សេងទៀត ចូលរួម​សន្និបាត​នោះ​ផងដែរ​៕
 

Tag:
 ហ៊ុន សែន
  UN-ESCAP
© រក្សាសិទ្ធិដោយ thmeythmey.com