ពីនេះ ពីនោះ
«​បាំង​ខ្លោង​» មានន័យ​ខុសពី​«​បាំងខ្លែង​»!
24, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​ភាគតិច​ណាស់​ដែល​ដឹង​ពី​«​បាំង​ខ្លោង​» និង​«​បាំងខ្លែង​» ថា​មាន​អត្ថន័យ និង​រូបរាង​ខុសគ្នា​យ៉ាង​មិច​។ នៅក្នុង​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ដែល​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០១៥ បាន​បង្ហាញថា «​បាំង​ខ្លោង​»​និង «​បាំងខ្លែង​»​សម្រាប់​សម្គាល់​លើ​គ្រឿង​ក្បាច់លម្អ​។



​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​បង្ហាញថា​«​បាំង​ខ្លោង​» ជា​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ដែលមាន​ទម្រង់​ផ្សេងៗ​សម្រាប់​តុបតែង​លម្អ នៅលើ​ខ្លោងទ្វារ ឬ​គោ​បុ​រៈ​ប្រាសាទបុរាណ វត្ត​អារាម និង​អគារ​សាធារណៈ​។  បាំង​ខ្លោង​ច្រើន​មាន​ទម្រង់​ដូចជា​ស្លឹក​រកា​(​បច្ចុប្បន្ន​សា្ថ​ប​ត្យ​ករ​រចនា​ឲ្យ​មាន​ទម្រង់​ផ្សេងៗ​។ ឧទាហរណ៍​៖ បាំង​ខ្លោង​នៅលើ​ច្រកចេញចូល​ទី​ស្តី​គណៈរដ្ឋមន្ត្រី​។ 
 
​ដោយឡែក «​បាំងខ្លែង​» មាន​ក្បាច់លម្អ​ស្ថាបត្យកម្ម​មួយ​ប្រភេទ​មាន​សណ្ឋាន​បែប​បាំង​ខ្លោង ច្រើន​ភ្ជាប់​នឹង​ប៉ែក​ដំបូល​អគារ ទ្វារ​,​បង្អួច​,​មណ្ឌប ជាដើម​។ ឧទាហរណ៍​៖ បាំងខ្លែង​នៅលើ​ប៉ែក​ដំបូល​អគារ​ទីស្តីការគណៈរដ្ឋមន្ត្រី​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com