ជាតិ
មាន​ករណី​ផ្ទុះ និង​ធ្លាក់​បំណែក ពីលើ​អាកាស​នៅជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​
23, May 2019 , 4:23 pm        
រូបភាព
រូបពី Bayon TV
រូបពី Bayon TV
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ឧសភា មាន​ករណី​ផ្ទុះ និង​ធ្លាក់​បំណែក​ដែក ពីលើ​អាកាស នៅក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡាបរ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ដែល​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​។​

 
​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ករណី​ផ្ទុះ​នេះ អាជ្ញាធរ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះទេ ហើយ​នៅពេលនេះ សមត្ថកិច្ច​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​។ សមត្ថកិច្ច​បាន​ប្រមូល​បំណែក​ដែក ដែល​ធ្លាក់​ពីលើ​អាកាស​យកទៅ​រក្សាទុក ។ 
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ម៉ៅ តារា ស្នងការ​ខេត្តស្ទឹងត្រែង ជុំវិញ​ករណីនេះ​នៅឡើយ​ទេ ដោយសារ​លោក​រវល់​ប្រជុំ​៕
 
 

Tag:
 ​ស្ទឹងត្រែង​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com