ជាតិ
​កសិករ​ម្នា​ក់យក​គ្រាប់​មិនទាន់​ផ្ទុះ ដាក់​លើ​ចុង​ត្នោត​ដើម្បី​ឲ្យ​ផុតពី​ដៃ​ក្មេង​
23, May 2019 , 6:28 pm        
រូបភាព
កសិករចង្អុល​បង្ហាញប្រាប់មន្ត្រី CMAC ទាក់ទងគ្រាប់មិនទាន់ផ្ទុះដែលគាត់យកទៅចងលើដើមត្នោត។ រូបថត ហ្វេសប៊ុក លោក ហេង រតនា
កសិករចង្អុល​បង្ហាញប្រាប់មន្ត្រី CMAC ទាក់ទងគ្រាប់មិនទាន់ផ្ទុះដែលគាត់យកទៅចងលើដើមត្នោត។ រូបថត ហ្វេសប៊ុក លោក ហេង រតនា
ដោយ: ថ្មីៗ
កសិករ​ម្នាក់​ដែល​រស់នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​សម្រេចយក​គ្រាប់​មិនទាន់​ផ្ទុះ​ទៅ​ទុក​លើ​ចុង​ត្នោត ដើម្បី​ឲ្យ​បាន​ផុតពី​ដៃ​ក្មេង​។ នេះ​បើតាម​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់​នា​ថ្ងៃនេះ​។ លោក​បាន​បញ្ជាក់ថា កសិករ​រូបនោះ បាន​ប្រទះឃើញ​គ្រាប់​មិន​ផ្ទុះ​តាមផ្លូវ ពេល​គាត់​បររទេះ​គោ​។​



«​មិនមែន​ត្រៀម​បាញ់​ផ្លោង​ស្អី​ទេ ស្រុកទេស​មាន​សន្តិភាព​ហើយ​! តាមពិត គាត់ (​កសិករ​ម្នាក់​)​គិតថា ធ្វើ​យ៉ាងម៉េច​យក​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​គាត់​បាន​ជួបប្រទះ​ទាំងនេះ​យកទៅ​ទុកដាក់​ឲ្យ​ផុតពី​ដៃ​ក្មេងៗ ខ្លាចក្រែង​ក្មេងៗ​យកទៅ​លេង​មាន​គ្រោះថ្នាក់​! ដូចនេះ​មានតែ​ទុក​លើ​ចុង​ត្នោត​(​កូន​ត្នោត​)!»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​នាយក​ស៊ីម៉ាក់​។​

​លោក​បាន​លើកឡើងថា នេះ​ជា​គំនិតល្អ ប៉ុន្តែ​ទង្វើ​បែបនេះ គ្មាន​សុវត្ថិភាព​ឡើយ ដោយ​កសិករ​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច ឬ​ស្ថាប័ន​ជំនាញ ព្រោះ​ការយក​គ្រាប់​ចេញពី​កន្លែង​ដើម អាច​បណ្តាល​ឲ្យ​គាត់​មាន​គ្រោះថ្នាក់​គ្រប់ពេល​។​

© រក្សាសិទ្ធិដោយ thmeythmey.com