អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung Drum ទ្វារ​ចំហៀង ជា​ជម្រើស​ដ៏​សម​បំផុត​សម្រាប់​លោកអ្នក​
24, May 2019 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ ២០១៩៖ ហេតុអ្វី​អ្នក​ត្រូវ​ទ្រាំ​លំបាក​បោកគក់ ដោយ​ដៃ​ទៀត​? ប្រាកដ​ណាស់ លោកអ្នក​ពិតជា​មិន​ចង់​នោះទេ ព្រោះ​វា​ពិបាក​ត្រូវ​ប្រើ​កម្លាំង​ច្រើន ចុក​រោយ​ខ្នង ដៃ ចង្កេះ និង​ខាត​ពេលវេលា​ទៀតផង​។ បើ​ចង់​ទិញ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ក៏​មិនដឹងថា​ទិញ​ម៉ាក​អ្វី ដែល​ល្អ ទំនើប បោក​ទៅបាន​ស្អាត ងាយស្រួល​ប្រើ និង​ស៊ី​ភ្លើង តិច​មែន​ទេ​?

អ៊ីចឹង​ពេលនេះ សូម​ណែនាំ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ទ្វារ​ចំហៀង Samsung Drum ដែល​ល្អ ទំនើប​ទាន់សម័យ និង​សន្សំសំចៃ​បំផុត ជូន​លោកអ្នក​។ ចង់ដឹង​ច្បាស់ ថា​តើ​ហេតុអ្វី​បានជា Samsung Drum ជា​ជម្រើស​ដ៏​ល្អ​បំផុត​នោះ សូម​មក​មើល​លក្ខណៈសម្បត្តិ និង​មុខងារ​អស្ចារ្យ​ជាមួយគ្នា​។​


 
1.​ ​Steam Cycle New Function 
 
​គឺជា​បច្ចេកវិទ្យា​ថ្មី​មួយ ដែលមាន 2 មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជា​ការ​បោកគក់ ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​សម្លាប់​មេរោគ​ដូចជា បាក់តេរី មេរោគ​ផ្សិត និង​សារធាតុ​ដែល​ធ្វើឱ្យ​អាឡែកហ្ស៊ី​ផ្សេងៗ បាន​រហូតដល់ 99.9% ។ មុខងារ​មួយ​នេះ គឺ​ល្អ​ខ្លាំងណាស់​សម្រាប់​អ្នក​ម្តាយ ដែលមាន​បុត្រ​ធីតា​តូចៗ ព្រោះថា​ក្មេង​តូចៗ មាន​ស្បែក​ខ្ចី ងាយ​ប្រតិកម្ម​នៅពេលដែល​សម្លៀកបំពាក់​បោក​មិនបាន​ស្អាត​ល្អ​។​
 
2.​ ​ទ្វារ​បន្ថែម AddWash

​គឺជា​បច្ចេកវិទ្យា​មួយ ដែលមាន​តួនាទី​ក្នុងការ​បន្ថែម​សម្លៀកបំពាក់ ដែល​លោកអ្នក​ភ្លេច ឬក៏​ចង់​ថែម​នៅ​ចន្លោះ​ប្រតិបត្តិការ​ណាមួយ ពេល​ម៉ាស៊ីន​កំពុងដំណើរការ​។​
 
3.​ ​បច្ចេកវិទ្យា Eco bubble 

​វា​គឺជា​បច្ចេកវិទ្យា​មួយ ដែល​បំ​លែង​សាប៊ូ និង​ទឹក​ឱ្យទៅជា​ពពុះ​សាប៊ូ ឬ​ហ្វូ​ម មុននឹង​បោកគក់​។ ពពុះ​សាប៊ូ ឬ​ហ្វូ​ម ដែល​បាន​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា Eco bubble នេះ រួមបញ្ចូល​គ្នា រវាង​កម្លាំង​ខ្យល់ ទឹក និង​ពពុះ​សាប៊ូ ដែល​អាច​ជ្រាបចូល​ទៅក្នុង​សាច់​ក្រណាត់ បាន​យ៉ាង​លឿន ជាង​ទឹកសាប៊ូ​ធម្មតា​រហូតដល់​ទៅ 40 ដង បើទោះបីជា​បោក​ជាមួយ​ទឹក​ត្រជាក់​ក៏ដោយ​។ ដូច្នេះ វា​ធ្វើឱ្យ​សម្លៀកបំពាក់ បោក​បាន​ស្អាត និង​មិនមាន​កំណក​សាប៊ូ​ឡើយ​។ ជាពិសេស បច្ចេកវិទ្យា​នេះ ក៏​អាចជួយ​ការពារ​សម្លៀក        បំពាក់​លោកអ្នក មិនឱ្យ​ឆ្លក​ពណ៌ ដែលជា​ហេតុ​ធ្វើឱ្យ​សម្លៀកបំពាក់​ឆាប់​ចាស់ និង​ផុយ​ងាយ​រហែក​។ 
 
4.​ ​Digital Inverter (​អ្នកជំនាញ​ខាង​សន្សំសំចៃ​អគ្គិសនី​បំផុត​)

​ចាប់ពីពេលនេះ ទៅ​លោកអ្នក​មិនបាច់​បារម្ភ ចំពោះ​ការចំណាយ លើ​ការប្រើប្រាស់​អគ្គិសនី​ទៀតឡើយ​។ ពីព្រោះ​បច្ចេកវិទ្យា Digital Inverter ជួយ​សន្សំសំចៃ​ជូន​លោកអ្នក បាន​ខ្ពស់បំផុត និង​ធ្វើឱ្យ​ម៉ាស៊ីន​ស្ងាត់ ប្រើប្រាស់​បានយូរ​អង្វែង​ផងដែរ​។ ជាពិសេស​ក្រុមហ៊ុន សាម​សុង ធានា​លើ Digital Inverter Motor រហូតដល់​ទៅ​រយៈពេល 11 ឆ្នាំ ឯណោះ​។​


 
​ដូច្នេះ​បើ​លោកអ្នក ស្រឡាញ់​សុខភាព គិតដល់​ពេលវេលា​ជា​ចម្បង និង​ដើម្បី​ការ​បោកគក់​កាន់តែ​ទំនើប និង​ងាយស្រួល​នោះ សូម​ជឿជាក់​លើ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ម៉ាក Samsung Drum នេះ​ចុះ​ពិតជា​មិន​ខកបំណង​ឡើយ​។ សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាម រយៈ​លេខ​៖ 1800-203232 ៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com