អត្ថបទពាណិជ្ជកម្ម
រកឃើញអ្នកឈ្នះទឹកប្រាក់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ម្នាក់ទៀតហើយនៅខេត្តត្បូងឃ្មុំ
× ទឹកប្រាក់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃ អតិថិជនដែលមានសំណាងម្នាក់ទៀតហើយ គឺអ្នកស្រី ស៊ឹង សយ អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អ្នកស្រី ស៊ឹង សយ បានរៀបរាប់ប្រាប់អ្នកតំណាងក្រុមហ៊ុន ដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋានថា កាលពីចុងសប្ដាហ៍កន្លងទៅ នៅពេលដែលខ្លួនស្រេកទឹក និងអស់កម្លាំងផងនោះ អ្នកស្រីបានប្រើកូនស្រីឲ្យទៅទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំមួយដបពីផ្ទះអ្នកលក់នៅក្បែរផ្ទះ។ អ្នកស្រីរៀបរាប់ទៀតថា នៅពេលដែលគាត់មួលគម្របទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ដែលធ្វើឲ្យអ្នកស្រីរំភើប ភ្ញាក់ផ្អើលខ្លាំងមែនទែន ស្រែកប្រាប់អ្នកផ្ទះ និងអ្នកជិតខាតឲ្យជួយមើលគ្នា រួចហើយក៏ទូរសព្ទទៅប្រាប់ក្រុមហ៊ុន តាមលេខដែលមាននៅគំរបនោះ។
បើតាមអ្នកស្រ សយ ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះ គាត់នឹងយកមួយចំនួនសងបំណុលគេ និងទិញរថយន្តតម្លៃសមល្មមមួយ ទុកគ្រាន់ប្រើប្រាស់ប្រចាំគ្រួសារ ហើយទុកមួយចំណែកទៀត សម្រាប់ឱ្យកូនរៀនបន្ត។
បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់ចំនួន១០០លានរៀល ពីក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ អ្នកស្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ ដែលបានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លាន ដល់អតិថិជនទូទៅ ជាពិសេសចំពោះអ្នកស្រីតែម្ដង ដែលអាចជួយកែប្រែជីវភាពគ្រួសារ ឱ្យកាន់តែល្អប្រសើរ តទៅថ្ងៃអនាគត។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com