អត្ថបទពាណិជ្ជកម្ម
ឈ្នះ​រង្វាន់​ព្រមៗ​គ្នា​តែម្តង ពី​ការចាប់​រង្វាន់​លើក​ទី ៦ របស់ Huawei
24, May 2019 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​២៤ ឧសភា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន Huawei បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​៦ ប្រូ​ម៉ូ​សិន​ទិញ Huawei អេ 7 ឈ្នះ Mazda 2 នៅ​ស្ថានីយទូរទស្សន៍ MYTV និង​មានការ​ផ្សាយ​ផ្ទាល់​លើ Facebook page Huawei Mobile និង MYTV កាលពី​ព្រឹក​ថ្ងៃ​សុក្រ ២៤ ឧសភា​នេះ​។ ក្នុងចំណោម​អ្នកឈ្នះ​ទាំងបី​រូប នៃ​ការចាប់​រង្វាន់​លើក​នេះ មាន​អតិថិជន​ដល់​ទៅ​២​រូប ដែល​បាន​ទិញ​ស្មា​ត​ហ្វូ​ន Huawei ពី​ហាង​តែមួយ មានសំណាង​ឈ្នះ​រង្វាន់​ព្រមៗ​គ្នា​តែម្តង​។ ពិតជា​សំណាង​មែន​!
 
​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​ម៉ូតូ Zoomer X មួយ​រង្វាន់ បាន​ទៅលើ​ឈ្មោះ ស៊ី​ឆុន ទិញ​ស្មា​ត​ហ្វូ​ន Huawei P30 Lite ពី​ហាង Indochina​។ រីឯ អតិថិជន​ឈ្មោះ សរ​វណ្ណា ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 ពី​ហាង Indochina ក៏​ឈ្នះ​ទូរទស្សន៍ Smart TV 43 អ៊ី​ញ 1 រង្វាន់​ផងដែរ​។ ចំណែកឯ​រង្វាន់ ទូរទស្សន៍​មួយ​រង្វាន់​ទៀត បាន​ទៅលើ អតិថិជន​ឈ្មោះ ស្រី​ណាក់ ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 ទិញ​ពី​ហាង ហេង វាសនា​។ ពួកគាត់​ទាំងបី សុទ្ធតែជា​អ្នកឈ្នះ​រង្វាន់​លើកទីមួយ​។ នៅពេលដែល​ក្រុមការងារ​ទំនាក់ទំនង​ទៅ គ្រាន់តែ​ដឹងថា​ឈ្នះ​ភ្លាម ពួកគាត់​មាន​អារម្មណ៍​សប្បាយ​ចង់​ហោះ​ភ្លា​ត​តែម្តង​។​


 
​ដូច​សព្វដង​ដែរ យើង​ក៏បាន​អញ្ជើញ​អ្នកឈ្នះ ពី​ការចាប់​រង្វាន់​លើក​មុន មក​ទទួល​រង្វាន់​ផងដែរ​។ លោក ម៉ា​ឡូត ជា​អ្នកឈ្នះ​ម៉ូតូ Zoomer X 1 រង្វាន់ និង​លោក សន សុម​នះ ឈ្នះ Smart TV 43 អ៊ី​ញ មួយ​រង្វាន់​។ ចំណែកឯ​អ្នកឈ្នះ​មួយរូប​ទៀត​មាន​ភារកិច្ច​ផ្ទាល់ខ្លួន មិន​អាចមក​ទទួលរ​ង្វាន់​បាន​។ មិនសូវ​ខុសគ្នា ពី​អ្នកឈ្នះ​មុនៗ​ទេ អ្នក​ទាំងពីរ​ញញឹម​ពព្រាយ​តែម្តង ហើយ​កាន់តែ​ជឿទុកចិត្ត​ខ្លាំង នៅពេលដែល​ខ្លួន​មានសំណាង​ឈ្នះ​បែបនេះ​។​
 
​ចង់​មានសំណាង​ដូច​ពួកគាត់​អត់​? ងាយៗ​! គ្រាន់តែ​ទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ​5s ឫ P30 Lite ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ឈ្មោះ លេខ​ទូរ​សព្ទ លើ​ប័ណ្ណធានា​សន្លឹក (Dealer Copy) ហើយ​យកទៅ​បណ្តា​ហាង​ទូរស័ព្ទ ដែល​អ្នក​បាន​ទិញ អ្នកនឹង​មានឱកាស​ចូល​រួម​ការចាប់​រង្វាន់​។ ការចាប់​ឆ្នោត នៅសល់​បួន​លើក​ទៀត ដូច្នេះ​អតិថិជន​មិនទាន់​មានសំណាង​ឈ្នះ​រង្វាន់ សូមកុំ​អស់សង្ឃឹម​អី​។ ចំណែក​ការចាប់​រង្វាន់​ធំ​ចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៨ ខែកក្កដា ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MYTV ក្នុង​កម្មវិធី A1 Concert និង Facebook Page ផ្លូវការ​របស់ Huawei Mobile, Mazda Cambodia និង MYTV​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន Huawei អេ 7 មានតម្លៃ​ត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3​តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ $339​។ អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
 
Facebook: Huawei Mobile 
Youtube Channel: https://bit.ly/2wTMMJL














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 adcom
© រក្សាសិទ្ធិដោយ thmeythmey.com