នាមសព្ទ​«​ពិព័រណ៍​»​និង​«​ពិពណ៌នា​» មានន័យ​ខុសគ្នា​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
នាមសព្ទ​«​ពិព័រណ៍​»​និង​«​ពិពណ៌នា​» មានន័យ​ខុសគ្នា​ដូចម្តេច​?
25, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ពិព័រណ៍​» សំដៅលើ​ការបើក បង្ហាញ​,​ការដាក់​តាំង​, ការបញ្ចេញ​ឲ្យ​ឃើញ​នូវ​វត្ថុ​ផ្សេងៗ ដើម្បី​ឃោសនា​ផ្សាយ​។ ឧទាហរណ៍​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំ​ពិព័រណ៍​នៃ​ផលិតផល​ក្នុងស្រុក​។ ចំណែក​«​ពិពណ៌នា​»​ជា​នាមសព្ទ ចង់​សម្គាល់​លើ​ការ​ពោល​សរសើរ​,​សេចក្តីអធិប្បាយ​រៀបរាប់​ដោយ​សព្វគ្រប់ ការបរិយាយ​ពន្យល់​យ៉ាង​ពិស្តារ​អំពី​រឿង​មួយ ដោយ​មាត់ទទេ ឬ​ដោយ​ការសរសេរ​។ ឧទាហរណ៍​៖ ជនបរទេស ធ្វើ​នូវ​ពិពណ៌នា​អំពី​ដំណើរ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត​។ នេះ​បើតាម​ការដកស្រង់​ពី​វចនានុក្រម​ខ្មែរ​។



​ពាក្យ​«​ពិ​ព័រ​ណ៌​» សរសេរ​បែប​បាលី​ក្លាយ​ថា វិវរណ និង​សរសេរ​ជា​ភាសា​បារាំង Exposition​។ ចំពោះ​ពាក្យ «​ពិពណ៌នា​» សរសេរ​បែប​សំស្ក្រឹត​ក្លាយ​ថា វិ​វណ៌​នា និង​បាលី​ថា វិ​វណ្ណនា ដែល​ពាក្យ​នេះ​សរសេរ​ជា​ភាសា​បារាំង Description៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com