កំណាព្យ
ពីនេះ ពីនោះ
តាកែវ អ្នក​ថែ​កេរ​ដូនតា​!
25, May 2019 , 12:59 pm        
រូបភាព
ដោយ:


​បទ ពាក្យ​៦
 
-​នាង​ខ្មៅ​បា​យ៉ង់​ភ្នំ​ដា​ ​ដូនតា​ថាថាង​យូរហើយ​
​បាទី​ជី​សូរ​បង្កើយ​         ​ទឹកដី​នេះហើយ​ខ្មែរ​ចាំ​។​
 
-​អាណាចក្រ​ភ្នំ​ចេនឡា​ ​ដូនតា​តាំងទី​ពាន់​ឆ្នាំ​
​មាន​ល្ខោន​យីកេ​របាំ​           ​ខ្មែរ​ចាំ​ថែ​ដល់​សព្វថ្ងៃ​។​
 
-​ដូន​កែវ​ដាន​ក្រុង​ចំណាស់​ ​ប្តូរផ្លាស់​ទៅតាម​សម័យ​
​ប្រជា​រស់​ស៊ីវីល័យ​ ​ស្នាដៃ​តា​នៅ​ថែ​បាន​។​
 
-​វង់​ល្ខោន​ភី សុគ​ន្ធី​ ​គ្មាន​ពីរ​ល្បី​ក្នុង​សន្តាន​
​ចាប៉ី​តា​ឈួន​ចំណាន​ ​គេ​បានឮ​ទាំង​លោកា​។​
 
-​បង្កង​ទឹកសាប​ស្រស់​ថ្មី​ ​គេ​ល្បី​ឈ្ងុយឆ្ងាញ់​ពិសា​
​តម្បាញ​សូត្រ​ក៏​អស្ចារ្យ​ ​ដល់​ណា​ល្បី​ដល់​ហ្នឹងហើយ​។​
 
-​តាកែវ​ខេត្ត​តំណាង​ខ្មែរ​ ​មន្ត​ស្នេហ៍​អ្នក​មិន​សាប​ឡើយ​
​ខ្មែរ​រួម​ថែ​អ្នក​យូរហើយ​ ​គ្មាន​ថ្ងៃ​ណា​ឡើយ​ភ្លេច​អ្នក​៕

© រក្សាសិទ្ធិដោយ thmeythmey.com