ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ​នា​ព្រះរាជ​វត្តមាន​ក្នុង​ពិធី​អបអរ​ខួប​២៥​ឆ្នាំ «ICC-Angkor» នៅ​ក្រុងប៉ារីស​
25, May 2019 , 11:58 am        
រូបភាព
​ព្រះមហាក្សត្រ​យាង​ជា​ព្រះរាជាធិបតីភាព​ក្នុង​ពិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរដែល​រៀបចំ​នៅ​វិទ្យាស្ថាន​ជាតិ​បារាំង។ រូបថត Institut de France
​ព្រះមហាក្សត្រ​យាង​ជា​ព្រះរាជាធិបតីភាព​ក្នុង​ពិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរដែល​រៀបចំ​នៅ​វិទ្យាស្ថាន​ជាតិ​បារាំង។ រូបថត Institut de France
ដោយ: រួបរួម
​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២៤ ខែឧសភា ទ្រង់​បាន​យាង​ជា​ព្រះរាជាធិបតីភាព​ក្នុង​ពិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ដែល​រៀបចំ​នៅ​វិទ្យាស្ថាន​ជាតិ​បារាំង ក្រុងប៉ារីស ប្រទេស​បារាំង​។​




​បច្ចុប្បន្ន ICC-Angkor ក៏​កំពុង​ក្លាយជា​គំរូ​មួយ បង្ហាញ​ទៅ​បណ្តា​ប្រទេស​នានា​លើ​សាកលលោក​ទៀតផង ដោយ​សកម្មភាព និង​សមិទ្ធផល ដែល​ICC-Angkor បាន​អនុវត្ត​កន្លងមក​នោះ គឺ​ការជួសជុល​ប្រាសាទ និង​អភិរក្ស​បេតិកភណ្ឌ​, គម្រោង​បណ្តុះបណ្តាល​ថែទាំ​ប្រាសាទ ស្រាវជ្រាវ និង​អភិវឌ្ឍន៍ , លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​តាមរយៈ​ក្រម​ប្រតិបត្តិ​អង្គរ​,​សាងសង់​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ និង សារមន្ទីរ​កុលាលភាជន៍​អង្គរ​នៅ​ភូមិ​តានី និង​សាងសង់​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ីអាគ្នេយ៍​ជាដើម​។​



បច្ចុប្បន្ន​សមាជិក ICC-Angkor មាន​ចំនួន​៣៧​ប្រទេស និង​អង្គការ​អន្តរជាតិ​ចំនួន ១៣​ទៀត​។ ក្នុងនោះ​អ្នកជំនាញ​បច្ចេកទេស មាន​ជាង​៣០០​នាក់​។ បារាំង និង​ជប៉ុន គឺជា​សហប្រធាន​ICC-Angkor ខណៈ​អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា និង​ការិយាល័យ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លេខាធិការដ្ឋាន​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​។​

​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ក៏បាន​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​បិទ​ជា​ផ្លូវការ នៃ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ ការបង្កើត​គណៈកម្មាធិកា​រ អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នា​លាន​ព្រះ​ជល់​ដំរី ខេត្តសៀមរាប ផងដែរ​៕





Tag:
 ICC-Angkor
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com