អត្ថបទពាណិជ្ជកម្ម
Honda Scoopy i ស៊េរី​ថ្មី រចនា​ម៉ូដ​ពិសេស​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​
25, May 2019 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន N.C.X. ដែលជា​ក្រុមហ៊ុន​តែមួយគត់​ទទួលបាន​សិទ្ធិ​ដ​ឡើង និង​ចែកចាយ​ម៉ូតូ​ម៉ាក ហុងដា ប្រចាំ​ប្រទេស​កម្ពុជា បានដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក Honda SCOOPY i ស៊េរី​ថ្មី ដែលមាន​ការ​រចនា​ម៉ូដ​បែប​សម័យ​ទំនើប នឹង​ស្តាយ​យ៉ាង​ប្លែក​បែប​ឌីជីថល ហើយ​ជាពិសេស​នោះ​គឺ​សម្រាប់តែ ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​!


​លោក ប៊េ​ន គៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakor), ប្រធាន​ក្រុមហ៊ុន N.C.X បាន​មានប្រសាសន៍ថា នេះ​គឺជា​លើកតំបូង​ដែល   N. C. X.   នាំយកមក​នូវ​ការ​រចនា​ម៉ូត​ផ្ដាច់មុខ​សម្រាប់តែ​ប្រទេស​កម្ពុជា​ដោយមាន​ប្រើប្រាស់​រូបរាង “ Hexagon” ដែលជា​តែម​រចនា​នៅ SCOOPYi ប្រភេទ Prestige ហើយ​តែម “ Hexagon” នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​វិត្ត​ភាព​ទៅមុខ​របស់​យុគសម័យ​ថ្មី​។​
 
​ចំណែកឯ SCOOPYi ប្រភេទ Urban វិញ ពួកយើង​បាន​រចនា​ឡើង​ផ្សាភ្ជាប់​ទៅនឹង​យុគសម័យ​ឌីជីថល ដោយ​រចនា​ជា QR Code  ជាមួយ​តែម​ម៉ូតូ​។​
​លោក Ben Kiasrithankorn  បាន​លើកឡើងថា សម្រាប់​ម៉ូ​ឌែ​ល​ទាំងពីរ​នេះ​បាន​ផ្ដោតទៅលើ​ភាព​ប្លែក​ទាន់សម័យ​របស់​យុវវ័យ​សម័យថ្មី​។​  


 
​លើក​នេះ ក្រុមហ៊ុន N. C. X. បាន​បង្កើត​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្មី​មួយ ជាមួយ កញ្ញា មាន សុនី​តា និង​លោក ហេង វិសាល ដែលជា​អ្នក​ចូលចិត្ត​លេង​ស្តាយ​ប្លែកៗ ក្នុងសង្គម មក​ធ្វើជា​អគ្គរាជទូត​សុ​ឆន្ទៈ​របស់ New Honda SCOOPYi, BE NEXTSTER 

 
​លើសពីនេះ Honda Scoopy i ស៊េរី​ថ្មី​មាន​ជម្រើស​ពណ៌​ចំនួន​៥ សម្រាប់​ជ្រើសរើស គឺមាន ពណ៌​ស​, ខ្មៅ និង​ក្រហម សម្រាប់​ម៉ូ​ឌែ​ល Prestige ហើយ​ពណ៌​ខៀវ និង​ពណ៌​ផ្កាឈូក​។​
​បញ្ជាក់ ៖ អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩ នេះ​តទៅ​។​
​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922 
 
​ឬ​ចូលទៅ​កាន់​គេហទំព័រ 
 



































© រក្សាសិទ្ធិដោយ thmeythmey.com