អត្ថបទពាណិជ្ជកម្ម
មក​ទិញ​ឱ្យទាន់​! ថេប​ប្លេ​ត Samsung Galaxy Tab A 2019 ​ដាក់លក់​ក្នុងប្រទេស​កម្ពុជា​ហើយ​!
25, May 2019 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០១៩៖ ពិតជា​រំភើប និង​អស្ចារ្យ​មែនទែន​! មកទល់ពេលនេះ​ចំនួន​អ្នក​និយម​ប្រើប្រាស់​ថេ​ប្លេ​តរបស់ សាម​សុង នៅតែ​ហក់​ឡើង​កាន់តែខ្លាំង​! ជាក់ស្តែង​ថ្ងៃនេះ ក្រុមហ៊ុន​ក៏បាន​ដាក់លក់​ជា​ផ្លូវការ​នូវ Samsung Galaxy Tab A 2019 ។ គួ​រំឭកថា Samsung Galaxy Tab A 2019 នេះ​គឺជា​ថេ​ប្លេ​ត​ដែល​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង និង​ធ្វើឱ្យ​អតិថិជន​ទាំងអស់​រង់ចាំ​យ៉ាង​តក់ក្រហល់​បំផុត​ដោយ​ពួកគាត់​តែងតែ​ធ្វើការ​សាកសួរ ដល់​ក្រុមហ៊ុន​ថា​តើ​ពេលណា​ដែល​ម៉ូ​ឌែ​ល​នេះ​នឹង​មកដល់ និង​ដាក់លក់​ក្នុងប្រទេស​កម្ពុជា​យើង​។
 
​ដើម្បី​ឆ្លើយតប និង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​របស់ខ្លួន​ទាំងអស់​ក្រុមហ៊ុន​ក៏​មិន​បង្អង់​យូរ​ដោយ​ធ្វើការ​ដាក់លក់​ជូន​អតិថិជន​នៅថ្ងៃនេះ​តែម្តង​ក្នុងតម្លៃ​ត្រឹមតែ ៣១៩ ដុល្លារ​ប៉ុណ្ណោះ​!! ចំពោះ​តម្លៃ​នេះ​ផងដែរ​អតិថិជន​ទាំងអស់​ពិតជា​មាន​ចម្ងល់​ថា​តើ Samsung Galaxy Tab A 2019 តម្លៃ​ត្រឹមតែ​ប៉ុន​ណេះ​នឹងមាន​ចំណុច​ពិសេស​អ្វី​ប្លែក​ខ្លះ និង​អស្ចារ្យ​ជាង​មុន​ប៉ុនណា​នោះ​! ដូច្នេះ​សូម​មក​មើល​ចំណុចខ្លាំង និង​ទំនើប​ទាន់សម័យ​ទាំងអស់គ្នា​!
 
***​លក្ខណៈសម្បត្តិ និង​ចំណុច​ពិសេសៗ​របស់ Samsung Galaxy Tab A 2019 ៖ 
- កម្រាស់​៖      7.5 mm ស្តើង​ជាង​មុន​
- ទម្ងន់​៖      470g ស្រាល​ជាង​មុន​
- រូបរាង​៖      ស្តើង ស្រាល ស្រោប​ដោយ​លោហៈ​រលោង​ស្អាត​ធន់​
- អេក្រង់​៖    ធំ​ជាង​មុន ភ្លឺ​ច្បាស់​ល្អ និង​មាន​ទំហំ 10.1 អ៊ី​ញ បង្ហាញ​រូបភាព​ក្នុង  កម្រិត   1920 x 1200 (224 ppi) ស្ទើរតែ​គ្មាន​គែម​!

- កាមេរ៉ា​មុខ​៖      8MP
- កាមេរ៉ា​ក្រោយ​៖    5MP
- រន្ធ​បំពង​សំឡេង​៖    Dual Stereo Speaker ដោយ Dolby Atmos 3D Effect ឮលាន់​បុក​រងំ​ល្អ​
- ប្រព័ន្ធ​ប្រតិបត្តិការ​៖    Lassen O+ (Octa 2 x 1.8 GHz + 6 x 1.6 GHz)
- អង្គ​ចងចាំ​(​រ៉េ​ម​)៖    3GB
- អង្គ​ផ្ទុក​(​រ៉ូម​)៖    32GB អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512 GB
- ថាមពល​ថ្ម​៖      6,150 mAh
- ជម្រើស 3 ពណ៌​៖    ពណ៌​ខ្មៅ ពណ៌​ទឹកប្រាក់ និង​ពណ៌​មាស​
 
 
 
​មិនទាន់​អស់​ទេ​! ចំណុច​ដែល​រឹតតែ​ពិសេស​សម្រាប់ Samsung Galaxy Tab A 2019 នេះ​គឺអាច​ធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ទទួល​បាន​នូវ​បទពិសោធន៍​យ៉ាង​រីករាយ​ក្នុង​ការមើល​រូបភាព ទស្សនា​ខ្សែភាពយន្ត និង​ការលេង​ហ្គេម​កម្សាន្ត​នានា​! ជាពិសេស​ក៏មាន​បំពាក់​ជាមួយនឹង​មុខងារ Kids Home ដែល​អាចឱ្យ​កូនៗ​របស់​លោកអ្នក​រីករាយ​ជាមួយនឹង​ការកម្សាន្ត​ព្រមទាំង​ការពារ​ពួកគេ​ពី​ការប្រើប្រាស់​ខុស​បែបបទ​ថែមទាំង​ការពារ​ការបាត់​បង់ឯ​ក​សារ​ឳ​ពុក​ម្តាយ​ពេល​ក្មេង​លេង​ថេប​ប្លេ​ត​បាន​ផងដែរ​។ រីឯ​មុខងារ Family Group Share វិញ​គឺ​ផ្តល់​ភាពងាយស្រួល និង​ភាព​រីករាយ​ក្នុងការ​ចែករំលែក​នូវ រូបថត ប្រតិទិន ការ​កត់ចំណាំ ឬ​ការ​រំឭក​ផ្សេងៗ​បាន​យ៉ាង​ងាយ​ផងដែរ​!
 
​ដូច្នេះ​ខ្ញុំ​ហ៊ាន​ធានាថា Samsung Galaxy Tab A 2019 នេះ​ជា​ជម្រើស​ថេ​ប្លេ​ត​ដែល​ល្អ​បំផុត​សម្រាប់​អតិថិជន​ទាំងអស់​! នៅចាំ​អី​ទៀត​? ប្រញាប់​ឡើង​តំលៃ​ល្អ អត្ថប្រយោជន៍​ច្រើន ប្រយ័ត្ន​ទិញ​អត់​ទាន់​គេ​! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​ផលិតផល​របស់ សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ។​



© រក្សាសិទ្ធិដោយ thmeythmey.com