កីឡាជាតិ
ជាតិ
ឪពុក​របស់​កីឡាករ អ៊ិន សូ​ដា​វីដ ទទួលមរណភាព​ក្នុង​ជន្មាយុ​៥៨​ឆ្នាំ​
25, May 2019 , 3:20 pm        
រូបភាព
លោក អ៊ិន ធនវឌ្ឍន៍ (ខាងឆ្វេង)ថតជាមួយកីឡាករ អ៊ិន សូដាវីដ ពេលគាត់នៅរស់
លោក អ៊ិន ធនវឌ្ឍន៍ (ខាងឆ្វេង)ថតជាមួយកីឡាករ អ៊ិន សូដាវីដ ពេលគាត់នៅរស់
ដោយ:
​លោក អ៊ិន ធន​វឌ្ឍន៍ ឪពុក​បង្កើត​របស់​កីឡាករ អ៊ិន សូ​ដា​វីដ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៥៨​ឆ្នាំ ដោយ​រោគាពាធ វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៩​។ សព​របស់លោក​កំពុង​តម្កល់​ធ្វើបុណ្យ​នៅផ្ទះ​លេខ​១៥F ផ្លូវលំ ក្នុងភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

 
​ក្លិប​បាល់ទាត់​វិសាខា​សរសេរ​សារ​ដ៏​ក្រៀមក្រំ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ដែល​រៀបរាប់​ពី​មរណភាព​ឪពុក​បង្កើត​របស់​កីឡាករ អ៊ិន សូ​ដា​វីដ សមាជិក​របស់​ក្លិប​បាល់ទាត់​វិសាខា គឺ​លោក អ៊ិន ធន​វឌ្ឍន៍​។ ឆ្លៀត​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ក្លិប​បាល់ទាត់​វិសាខា ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​របស់ សូ​ដា​វីដ ផងដែរ​។  
 
«​តាងនាម​ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និង​កីឡាករ​ទាំង​អស់នៃ​ក្លិប​កីឡាបាល់ទាត់​វិសាខា សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​របស់​កីឡាករ អ៊ិន សូ​ដា​វីត ចំពោះ​ការបាត់បង់​ឪពុក​ជាទី​ស្រលាញ់​»​។ សារ​រំលែក​ទុក្ខ​នេះ​ត្រូវបាន​ក្លិប​បាល់ទាត់​វិសាខា​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៩៕ 
 

Tag:
 បាល់ទាត់​
  អ៊ិន សូ​ដា​វីដ​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com