ពីនេះ ពីនោះ
ពាក្យ «​ពន្លៃ​» មានន័យ​ខុសពី «​ពលៃ​» ឬ​«​ពាលៃ​»
26, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វី​ដ្បិត​ពាក្យ «​ពន្លៃ​» និង​«​ពលៃ​»​ឬ​«​ពាលៃ​»​មាន​សូរសព្ទ​ស្រដៀង​គ្នា តែ​មានន័យ​ខុសគ្នា​ដាច់ស្រឡះ​។ នេះ​បើ​ផ្អែក​តាម​ការ​វេច​នា​នុ​ក្រម​ខ្មែរ​។



​ពន្យល់​ដោយ​លម្អិត​ពីស​ម្តេច ជួន ណាត ពាក្យ «​ពន្លៃ​» ជា​ឈ្មោះ​តំណាង​ឲ្យ​រុក្ខជាតិ​ម្យ៉ាង ដែលជា​ប្រទាល​ដើម​រឹង មាន​មើម​សម្បុរ លឿងខ្ចី ក្លិនប្រហើរ មាន​រស​ហាង​ប្រហាត​។ គេ​ដាំ​វា​សម្រាប់​ធ្វើជា​ឱសថ​ផ្សេងៗ ឬ​ប្រើ​ជា​គ្រឿងសម្ល​។ គេ​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ​ច្រើនតែ​យក ពន្លៃ ទៅ​កិន​ឲ្យ​ម៉ដ្ឋ សម្រាប់​ផ្សំ​ជាមួយ រមៀត ធ្វើជា​គ្រឿង​លាបមុខ ឬ​លាប​លើ​ខ្លួនប្រាណ ដើម្បី​ឲ្យ​ស្បែក​មាន​សភាព​ស​ភ្លឺ​ថ្លា​។​
 
​សម្រាប់​ពាក្យ «​ពលៃ​» ឬ «​ពាលៃ​» វិញ​សម្រាប់​សម្គាល់​លើ សាលា​មាន​ដំបូល​គ្រឹះ​ហើប​ខ្ពស់​ដាច់​ឃ្លាត​ពី​ដំបូល​របៀង មាន​ជ​ញ្ចាំ​ង​បាំង​រាំង​ដូចជា​ផ្តែរ​។ គេ​ច្រើន​ប្រើ​ជា​ជំនួស​ឧបោសថាគារ​(​វិហារ​បណ្តោះអាសន្ន​) ក្នុង​វត្ត​ថ្មី​ដែល​ពុំទាន់​បាន​សង់​ឧបោសថាគារ​មាំ​ទាំង​នៅឡើយ​(​ហៅ​រោង​ឧបោសថ៍​)​ក៏បាន​។ ឧទាហរណ៍​៖ វត្ត​ថ្មី​នេះ​មិនទាន់មាន​វិហារ​នៅឡើយ​ទេ មានតែ​ពលៃ​មួយ​រោង​ឧបោសថ៍​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com