ពីនេះ ពីនោះ
ឧបករណ៍ «កញ្ជើ»,«កន្តាំង»និង«កម្បង់» សម្រាប់វាស់ខ្នាតខុសៗគ្នា
× នៅក្នុងសទ្ទានុក្រមវប្បធម៌ និងវិចិត្រសិល្បៈរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបង្ហាញពីរបៀបវាស់ខ្នាតពីបុរាណដោយប្រើឧបករណ៍ទាំងបីនេះ។
ចំពោះ «កញ្ជើ» គឺជាឧបករណ៍បុរាណខ្មែរ សម្រាប់វាល់គ្រាប់ធញ្ញជាតិ វត្ថុល្អិតៗ ដែលត្បាញដោយបន្ទោះឫស្សី ខាងលើមានរាងមូល ហៅថាមាត់ក្តាប់នឹងបន្ទោះផ្តៅ ខាងក្រោមរាប ហៅថាបាត។ ឧទាហរណ៍៖ អង្គរមួយកញ្ជើ។
«កន្តាំង»ដែលមានរាងដូចជាល្អីដែរ សម្រាប់វាល់គ្រាប់ធញ្ញជាតិដូចជា ស្រូវ អង្ករ ឬជារង្វាល់អនុភាគ ដែមានចំណុះពីរភាគ ឬបីភាគ ឬបួនភាគនៃតៅ។ ឧទាហរណ៍៖ ស្រូវបីកន្តាំង។
រីឯ «កម្បង់» ជាខ្នាតរង្វាល់ខ្មែរពីបុរាណ ដែលប្រើបាតដៃទាំងពីរផ្គុំគ្នាហើយផ្ងារ ធ្វើឲ្យដក់បន្តិច សម្រាប់ក្បង់គ្រាប់ធញ្ញជាតិតូចៗ។ ឧទាហរណ៍៖ អង្គរពីរកម្បង់៕
© រក្សាសិទ្ធិដោយ thmeythmey.com