ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចង​ផ្ទះ​នឹង​ខ្សែកាប អាចជួយ​ការពារ​ផ្ទះ​ពី​ខ្យល់​កន្ត្រាក់​
26, May 2019 , 8:59 am        
រូបភាព
​ព្រែ​វែង​៖ ជ្រែង​ផ្ទះ​ជាមួយនឹង​ខ្សែកាប​ទាំង​៤​ជ្រុង ដើម្បី​ការពារ​មិនឱ្យ​ខ្យល់​កន្ត្រាក់​វាយ​ផ្ទះ​រលំ គឺជា​វិធី​របស់​អ្នកស្រុក​កំចាយមារ​ខ្លះ​នៃ​ខេត្តព្រៃវែង ដែល​នាយ យ៉ាន បាន​ជួប​។ វា​ជា​រឿង​ចម្លែក​សម្រាប់​នាយ យ៉ាន ដែល​ទើបតែ​ឃើញ​ការ​ជ្រែង​ផ្ទះ​បែបនេះ​ជា​លើកដំបូង ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ ដែល​នាយ យ៉ាន បានរស់នៅ​ក្នុងប្រទេស​កម្ពុជា​។ ដូច្នេះ នាយ យ៉ាន មិនឱ្យ​ឱកាស​នេះ​រំលង​ផុត​ឡើយ​។ នាយ យ៉ាន បាន​ស្វែងរក​ម្ចាស់ផ្ទះ គឺ​អ្នកស្រី ទីង ណុង ដែលមាន​វ័យ​៦៥​ឆ្នាំ ដើម្បី​ធ្វើ​បទ​សម្ភាស​អំពី​ការ​ជ្រែង​ផ្ទះ​នឹង​ខ្សែកាប​នេះ​។ វា​ជា​គំនិត និង​ឧទាហរណ៍​ល្អ​មួយ នៅពេលដែល​ការប្រែប្រួល​អាកាសធាតុ​កំពុង​បង្កឱ្យមាន​ខ្យល់ព្យុះ និង​ខ្យល់​កន្ត្រាក់​ញឹកញាប់​នៅ​កម្ពុជា​។​

 

​យើង​ស្តាប់​សម្ភាស​នាយ យ៉ាន ទាំងអស់គ្នា​៖
 






 

Tag:
 កំចាយមារ
  ផ្ទះ
  ខ្យល់​កន្ត្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com