ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ស្ត្រី​ប្រភេទ​ណា​ដែល​ងាយ​នឹងមាន​ដុំ​សាច់​ក្នុង​ស្បូន​ជាងគេ​ទៅ​?
26, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដុំ​សាច់​ក្នុង​ស្បូន មកពី​ពាក្យ Fibroid, Leiomyoma ឬ Myoma គឺជា​ដុំ​សាច់​កើតចេញពី​សាច់ដុំ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី​។ ដុំ​សាច់​បែបនេះ​ភាគច្រើន​គឺជា​ដុំ​សាច់​ស្លូត​ប៉ុណ្ណោះ ហើយ​មាន​តែមួយ​ប៉ុណ្ណោះ តែ​ក៏​អាចមាន​ច្រើន​គ្រាប់​ដែរ​។​ដុំ​សាច់​នេះ​អាចមាន​ទំហំ​តូច​ប៉ុន​គ្រាប់​ផ្លែ​ប៉ោម ឬ​ធំ​ប៉ុន​ផ្លែក្រូច ប៉ុន្តែ​វា​កម្រ​នឹងមាន​ទំហំ​ធំ​ខ្លាំង​ជាង​នេះ​ណាស់​។

 
​ក្នុងចំណោម​ស្ត្រី​ម្នាក់ គឺមាន​ឱកាស​កើត​ដុំ​សាច់​នេះ​ពី ២០ ទៅ​៨០​ភាគរយ នៅពេល​ពួកគេ​អាយុ​ដល់ ៥០​ឆ្នាំ​។ ដុំ​សាច់​នេះ​ភាគច្រើន​កើត​លើ​ស្ត្រី​វ័យ ៤០ ទៅ​៥០​ឆ្នាំ​។ ប៉ុន្តែ​មិនមែន​ស្ត្រី​ទាំងអស់​ដែលមាន​ដុំ​សាច់​នេះ​ដឹងថា​បង្ហាញ​រោគសញ្ញា​របស់​វា​នោះទេ​។ ចំពោះ​ស្ត្រី​ដែលមាន​អាកា​រៈ​ដុំ​សាច់​ក្នុង​ស្បូន​ច្រើនតែ​យល់ថា ពិបាក​រស់​ជាមួយ​ដុំ​សាច់​នេះ​ណាស់​។ អ្នកខ្លះ​មាន​អា​ការៈឈឺចាប់ និង​មក​រដូវ​ច្រើនៗ​។ ដុំ​សាច់​ក្នុង​ស្បូន​ក៏​ដាក់​សម្ពាធ​ទៅលើ​ប្លោកនោម ដែលជា​ហេតុ​នាំ​ឲ្យ​នោម​ញឹក​ដែរ​។ 
 
​មាន​កត្តា​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ប្រឈម​ខ្លាំង​នឹង​ការកើត​ដុំ​សាច់​ក្នុង​ស្បូន​ដូចជា​៖
 
  • ​អាយុ ពី ៣០ ទៅ​៤០​ឆ្នាំ ប៉ុន្តែ​ក្រោយពី​ស្ត្រី​រ៉ាំ​ង​រដូវ​រួច វា​នឹង​ស្វិត​ទៅវិញ​ដោយ​ខ្លួនឯង​
  • ​បើសិនជា​ស្ត្រី​ម្នាក់​មាន​ម្តាយ​កើត​ដុំ​សាច់​ក្នុង​ស្បូន ការប្រឈមមុខ​របស់​នាង​នឹង​ទ្វេ​មួយ​ជា​បី​
  • ​ស្ត្រី​ដែលមាន​ពូជ​ជា អាហ្វ្រិក​កាត់​អាមេរិក​ទំនងជា​ងាយ​កើត​ដុំ​សាច់​ក្នុង​ស្បូន​ជាង​ស្ត្រី​ជនជាតិ​ស្បែ​កស​
  • ​ស្ត្រី​ដែល​ធាត់ៗ​គឺ​ប្រឈម​ខ្ពស់​នឹង​ដុំ​សាច់​ក្នុង​ស្បូន​នេះ​ណាស់​
  • ​ការដែល​ស្ត្រី​មាន​ទម្លាប់​ញ៉ាំ​សាច់​ក្រហមៗ​ច្រើនៗ ជាពិសេស​សាច់គោ ក៏​ប្រឈម​ខ្ពស់​នឹង​ការកើត​ដុំ​សាច់​ក្នុង​ស្បូន​ដែរ​។ ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ច្រើន​ហាក់បីដូចជា​ការពារ​នា​ង​កុំ​ឲ្យ​កើត​ជំងឺ​នេះ​អញ្ចឹង​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com